ព័ត៌មានអន្តរជាតិ

ណូវែលសេឡង់ ប្រារព្ធខួបលើកទី១៣ នៃការរញ្ជួយដីនៅ Christchurch ដែលបានសម្លាប់មនុស្ស ១៨៥នាក់

រូបភាពពី៖​ kyodo

Christchurch៖ ប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រារព្ធខួបលើកទី១៣ នៃការរញ្ជួយដីដ៏បំផ្លិចបំផ្លាញឆ្នាំ២០១១ ដែលបានឆក់យកជីវិតមនុស្ស ១៨៥នាក់ ជាមួយនឹងគ្រួសារដែលបាត់បង់ជីវិតមួយចំនួននៅតែស្វែងរកយុត្តិធម៌លើការខ្វះខាតរចនាសម្ព័ន្ធ ដែលត្រូវបានស្តីបន្ទោស ចំពោះការដួលរលំនៃអគារ ដែលមានមនុស្សជាងមួយរយនាក់បានស្លាប់។

ក្នុងចំណោមជនរងគ្រោះ ១១៥នាក់បានស្លាប់នៅពេលដែលអគារទូរទស្សន៍ Canterbury កម្ពស់ ៦ជាន់បានដួលរលំបន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័របានវាយប្រហារទីក្រុងកោះខាងត្បូង។ ក្នុង​នោះ​មាន​ជនជាតិ​ជប៉ុន ២៨​នាក់ និង​ជនបរទេស​ផ្សេង​ទៀត ដែល​កំពុង​សិក្សា​ភាសា​អង់គ្លេស​នៅ​សាលា​ភាសា​នៅ​ជាន់​ទី​៣ នៃ​អគារ។

ពិធីរំលឹកវិញ្ញាណក្ខន្ធ សម្រាប់ក្រុមគ្រួសារនៃសពត្រូវបានប្រារព្ធឡើងនៅទីបញ្ចុះសព Avonhead Memorial នៅព្រឹកថ្ងៃព្រហស្បតិ៍ អមដោយសេវាសាធារណៈនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធជាតិរញ្ជួយដី Canterbury ដែលក្នុងនោះអ្នកចូលរួមប្រមាណ ៤០០នាក់បានសង្កេតឃើញភាពស្ងៀមស្ងាត់មួយនាទី ដើម្បីរំឡឹកដល់ពេលវេលារញ្ជួយដីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១។

ផ្ទាំងពាណិជ្ជកម្ម

លោក Christopher Luxon នាយករដ្ឋមន្ត្រីប្រទេសណូវែលសេឡង់ កើតនៅទីក្រុង Christchurch បានចូលរួមនៅក្នុងសេវាសាធារណៈ និងសួរសុខទុក្ខក្រុមគ្រួសារនៃសព រួមទាំងអ្នកដែលធ្វើដំណើរមកពីប្រទេសជប៉ុន ក្នុងឱកាសនោះ ដោយសម្តែងការអាណិតអាសូរចំពោះការបាត់បង់របស់ពួកគេ។

លោក Kazuo និងលោកស្រី Seiko Horita មកពីខេត្តតូម៉ាយ៉ា របស់ប្រទេសជប៉ុន ដែលកូនស្រីរបស់លោកស្រី Megumi បានស្លាប់នៅក្នុងការដួលរលំអគារ CTV ដែលមានអាយុ ១៩ឆ្នាំ បានទៅលេង Christchurch ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top