ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហុងគ្រី៖ ស្ទើរតែមិនមានអ្នកណាម្នាក់ជឿថា អ៊ុយក្រែន នឹងអាចទទួលជ័យជំនះនោះទេ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយនិងដកស្រង់សំដីរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា អនាគតភ្លាមៗគឺអាក្រក់សម្រាប់សហភាពអឺរ៉ុប ដោយសារតែវិធីដែលជម្លោះអ៊ុយក្រែនកំពុងត្រូវបានលាតត្រដាងឲ្យគ្រប់គ្នាមើលឃើញទៅហើយ។

លោកនាយករដ្ឋមន្ត្រីបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងអំឡុងពេលសន្និសីទក្រុមបក្សសភា Fidesz-KDNP ជាកិច្ចប្រជុំទ្វារបិទទ្វារកាលពីថ្ងៃពុធ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានធ្វើការរាយការណ៍។

លោកOrban ដែលជាអ្នករិះគន់ដ៏លេចធ្លោមួយរូបចំពោះគោលនយោបាយរបស់ប្លុកនេះ និងបានប្រឆាំងនឹងការផ្តល់មូលនិធិរបស់ខ្លួនសម្រាប់ជម្លោះរបស់ទីក្រុងគៀវ ប្រឆាំងនឹងប្រទេសរុស្ស៊ីបានព្យាករណ៍ពីជ័យជម្នះដ៏សំខាន់សម្រាប់គណបក្សអភិរក្សនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនា។

លោកបានស្នើថា ប្រហែលជាមានការផ្លាស់ប្តូរគោលនយោបាយពីទីក្រុងប្រ៊ូសែល បន្ទាប់ពីការបោះឆ្នោតហើយទីក្រុងវ៉ាស៊ីនតោនក៏អាចផ្លាស់ប្តូរទិសដៅរបស់ខ្លួនបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះផងដែរ៕ប្រែសម្រួល៖ស៊ុនលី

To Top