ព័ត៌មានអន្តរជាតិ

ក្រុម Houthi យេម៉ែន បើកការវាយប្រហារលើទីក្រុងអ៊ីស្រាអែល កប៉ាល់ដឹកទំនិញអង់គ្លេស និងនាវាចម្បាំងអាមេរិក

Xinhua

សាណា៖ ក្រុម Houthi របស់ប្រទេសយេម៉ែនបាននិឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារ លើទីក្រុងអ៊ីស្រាអែលមួយ នាវាដឹកទំនិញអង់គ្លេស និងនាវាចម្បាំងអាមេរិក នៅក្នុងអ្វីដែលខ្លួនហៅថាជាការឆ្លើយតបទៅនឹង “ការឈ្លានពានរបស់អាមេរិក-អង់គ្លេស” ប្រឆាំងនឹងយេម៉ែន និងការគាំទ្ររបស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមថា ការវាយប្រហារលើកដំបូង បានកំណត់គោលដៅទីក្រុង Eilat របស់អ៊ីស្រាអែល ដោយមីស៊ីលផ្លោង និងយន្តហោះដ្រូន។

កងទ័ពអ៊ីស្រាអែល បានឲ្យដឹថថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចពី សមុទ្រក្រហមឆ្ពោះទៅកាន់ទីក្រុង Eilat នៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលថា មីស៊ីលនេះគឺជាក់ស្តែងពីក្រុម Houthi ។

លោក Sarea បានឲ្យដឹងថា ការវាយប្រហារលើកទីពីរ បានវាយប្រហារកប៉ាល់ដឹកទំនិញ ដែលគ្រប់គ្រងដោយអង់គ្លេសឈ្មោះ MV Islander នៅឈូងសមុទ្រ Aden ជាមួយនឹងកាំជ្រួចកងទ័ពជើងទឹក បណ្តាលឱ្យឆេះនៅលើនាវា។  លោក​បាន​លើកឡើងថា ការ​វាយ​ប្រហារ​លើក​ទី​បី​បាន​កំណត់​គោល​ដៅ ​លើ​នាវា​ពិឃាត​ទ័ព​ជើង​ទឹក​អាមេរិក នៅ​សមុទ្រ​ក្រហម​ជាមួយ​នឹង​យន្តហោះ​ដ្រូន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់ក្រុម Houthi ចំនួន៦ នៅក្នុងសមុទ្រក្រហម ដែលទំនងជាសំដៅទៅលើនាវាចម្បាំង របស់សហរដ្ឋអាមេរិក និងក្រុមចម្រុះ និងបង្កការគំរាមកំហែងភ្លាមៗ ។

វាក៏បានឲ្យដឹងថា ក្រុម Houthis បានបាញ់កាំជ្រួចប្រឆាំងនាវាចំនួនពីរគ្រាប់ ពីភាគខាងត្បូងប្រទេសយេម៉ែន ចូលទៅក្នុងឈូងសមុទ្រ Aden ដោយបានវាយប្រហារទៅលើ MV Islander និងបណ្តាលឱ្យមានរបួស និងការខូចខាតបន្តិចបន្តួច ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top