គៀវ៖ នៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួប២ឆ្នាំ ចាប់តាំងពីការឈ្លានពាន របស់ប្រទេសរុស្ស៊ី ដែលឈានចូលឆ្នាំថ្មី នៃសង្រ្គាមដែលថមថយកម្លាំង ដោយសារការខ្វះខាតជំនួយ របស់លោកខាងលិច ខណៈដែលរុស្ស៊ី ត្រូវបានពង្រឹងកងកម្លាំង ដោយការកើនឡើងថ្មីៗនេះ ។
នៅគ្រាដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធាពិសេស” នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជាច្រើនរំពឹងថា ក្រុងម៉ូស្គូ នឹង ទទួលជ័យជម្នះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្តែប្រទេសអ៊ុយក្រែន បានវាយបកវិញ ដោយបង្ខំឱ្យទាហាន របស់រុស្ស៊ីចូលនិវត្តន៍ ដោយអាម៉ាស់មុខ ។
ប៉ុន្តែប្រទេសអ៊ុយក្រែន បានរងនូវការធ្លាក់ចុះជាមួយនឹងការបរាជ័យ នៃការវាយលុកឆ្នាំ២០២៣ របស់ខ្លួន ហើយកងទ័ពរុស្ស៊ី បានកសាងជំហររឹងមាំមួយ ដោយសារការបង្កើត សង្រ្គាមកើនឡើង ខណៈដែលកងទ័ពអ៊ុយក្រែន ខ្វះកម្លាំងមនុស្ស និងកំពុងមានកម្រិត ទាបលើគ្រាប់រំសេវ ដែលផ្គត់ផ្គង់ដោយ លោកខាងលិច សម្រាប់កាំភ្លើងធំ និងការពារដែនអាកាស ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តលើការផ្គត់ផ្គង់អាវុធត្រូវតែជា “អាទិភាព” ។
សម្រាប់ខួបនៅថ្ងៃសៅរ៍នេះ នឹងត្រូវបានគេមើលឃើញអំពីដំណើរទស្សនកិច្ច របស់មេដឹកនាំលោកខាងលិច រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen ប៉ុន្តែរូបភាពទាំងមូល នៅតែអាក្រក់សម្រាប់ក្រុង គៀវ ដោយសារតែសភាអាមេរិក បានរារាំងកញ្ចប់ជំនួយ ដ៏សំខាន់ចំនួន៦០ពាន់លានដុល្លារ ហើយករណីនេះបានកើតឡើង លើការពន្យារពេលក្នុងការប្រគល់ ទំនិញអឺរ៉ុបដែលបានសន្យាពីមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា