ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះ ផ្កាយរណប បច្ចេកវិទ្យា ទូរគមនាគមន៍ ទៅកាន់ដងតារាវិថី

Xinhua

ហៃណាន ៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសចិន បានបញ្ជូនផ្កាយរណប ពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ ដោយទទួលបានជោគជ័យ ទាំងស្រុង ទៅកាន់ទីអវកាស ដែលបានបាញ់ចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅខេត្ត ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងដែនកោះ កាលពីថ្ងៃសុក្រ ។

គួរបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៧និង៣០នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Long March-5 Y7 ហើយបានចូល ទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុក ដោយទទួលបានជោគជ័យ ។

គេបានដឹងថា ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ជាច្រើន និងពាក់ព័ន្ធនឹងល្បឿនលឿនផងដែរ ។

នេះជាបេសកកម្មលើកទី៥០៩ ហើយសម្រាប់ការប្រើប្រាស់ គ្រាប់រ៉ុក្កែតប្រភេទ Long March ក្នុងការបាញ់បង្ហោះផ្កាយរណប៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top