ព័ត៌មានអន្តរជាតិ

Update៖ យោធាអ៊ីស្រាអ៊ែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន នៅតែ បន្តប៉ះទង្គិចគ្នា នៅទូទាំងតំបន់ហ្គាហ្សាខណៈក្រុមសម្របសម្រួល ខិតខំដើម្បីឲ្យមាន កិច្ចចាចារគ្នាលើបទ ឈប់បាញ់គ្នា

AFP

យេរ៉ូសាឡឹម៖ យោធារបស់អ៊ីស្រាអ៊ែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តប៉ះទង្គិចគ្នានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈដែលក្រុមអ្នកសម្រុះសម្រួល បានបង្កើនល្បឿន នៃកិច្ចចរចាជុំវិញ បទឈប់បាញ់ដែល អាចកើតមាន ដើម្បីជួយក្នុង ការដោះលែង ចំណាប់ខ្មាំង ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ និងនាំយកវិធានការ ឈប់សម្រាកនៅថ្ងៃបុណ្យរ៉ាម៉ាដន ទៅដល់តំបន់ ដែលរងការវាយដ៏ធំនេះ ។

ទស្សនវិស័យសម្រាប់ការ ធានាបទឈប់បាញ់ ណាមួយមើលទៅ មិនប្រាកដប្រជា ទោះជាយ៉ាងនេះក្តី ដោយអ៊ីស្រាអ៊ែល បានលើកឡើងថា ស្របគ្នានឹងផែនការ ពង្រីកការបោសសម្អាត របស់ខ្លួនដើម្បីកម្ទេច ក្រុមហាម៉ាស់ ខណៈដែលក្រុមសកម្មប្រយុទ្ធ មានជំហរយ៉ាងរឹង មាំលើការទាមទារ របស់ខ្លួនសម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍ នៃសង្គ្រាមជិត៥ខែមកនេះ ។

អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអ៊ែល បានបាញ់គ្រាប់ផ្លោងមកលើតំបន់ជាច្រើននៃឡោមព័ទ្ធ ខណៈដែលរថពាសដែក បានចូលទៅក្នុងទីក្រុង Beit Lahiya ហើយទាហាន និង ខ្មាន់កាំភ្លើងបានធ្វើការ ប្រយុទ្ធគ្នានៅក្នុងផ្នែកខ្លះនៃតំបន់ Zeitoun នៃទីក្រុងហ្គាហ្សា ទាំងនៅតំបន់ ភាគខាងជើង ដែលត្រូវបានធ្វើការ វាយលុកតាំងពីដំបូង ។

ក្រុមគ្រូពេទ្យបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន៨៦នាក់ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ចាប់តាំងពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ ។ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ថា ទាហានព២នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាភាគខាងត្បូង ហើយកងកម្លាំងរបស់ខ្លួនបានសម្លាប់ ឬចាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅទីក្រុង Zeitoun និងកន្លែងផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top