ព័ត៌មានអន្តរជាតិ

លោក Netanyahu ៖ ជ័យជំនះ ទាំងស្រុង របស់អ៊ីស្រាអែល គឺនៅសល់ពេលប៉ុន្មាន សប្តាហ៍ទៀតប៉ុណ្ណោះ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានផ្តល់យោបល់ថា ក្នុងពេលឆាប់ៗនេះ កងកម្លាំង របស់ West Jerusalem នឹងសម្រេចបាន ជ័យជម្នះទាំងស្រុងនៅក្នុង សង្គ្រាមរបស់ពួកគេប្រឆាំង នឹងក្រុម Hamas នៅពេលដែលពួកគេចាប់ ផ្តើមការវាយលុកលើដី ដ៏ធំមួយដែលបានគ្រោងទុក នៅចុងភាគខាងត្បូងនៃ Gaza Strip ។

គួរឲ្យដឹងដែរថាមកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក Netanyahu បានប្រឈមមុខនឹង សម្ពាធអន្តរជាតិ ក្នុងការលុបចោលយុទ្ធនាការ Rafah ដោយសារតែជនស៊ីវិលប្រហែល ១,៤លាននាក់កំពុងភៀសខ្លួននៅក្នុងទីក្រុង បន្ទាប់ពីត្រូវបានរុញច្រានពីផ្នែកផ្សេងទៀត នៃតំបន់ដែលជនប៉ាឡេស្ទីន រស់នៅតាមរយៈការការទម្លាក់ គ្រាប់បែករបស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីបានពន្យល់ថា ជនស៊ីវិលនឹងត្រូវជម្លៀស ទៅកាន់តំបន់ដែលត្រូវ បានសម្អាតពីមុននៅភាគខាងជើងនៃ Rafah មុនពេលកងកម្លាំងការពារអ៊ីស្រាអែល (IDF) វាយលុកបន្ទាយ Hamas ចុងក្រោយរបស់ហ្គាហ្សា។

ថ្លែងនៅក្នុងបទសម្ភាសន៍របស់ CBS News កាលពីថ្ងៃអាទិត្យ លោក Netanyahu បាននិយាយថា ការវាយលុកនៅ Rafah តំបន់ Gaza នឹងត្រូវពន្យារពេលមួយរយៈសិន ប្រសិនបើបទឈប់បាញ់បណ្តោះអាសន្នត្រូវបានចរចាជាមួយក្រុមហាម៉ាស ប៉ុន្តែវានឹងកើតឡើងឆាប់ៗ មកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top