ព័ត៌មានអន្តរជាតិ

កាតា និងអេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបទឈប់បាញ់ នៅហ្គាហ្សា

Xinhua

គ៊ែរ៖ សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ថា កិច្ចចរចាចំនួនពីរនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតា និងអេហ្ស៊ីបរៀងៗខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នកំពុង ស្ថិតក្រោមការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកដ៏ធំ របស់អ៊ីស្រាអែល។

ប្រភពបានឲ្យដឹងថា “ការពិភាក្សាទីក្រុងដូហា និងទីក្រុងគ៊ែរ នឹងត្រូវធ្វើឡើងដោយមានការចូលរួម ពីអ្នកឯកទេស មកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បន្ថែមពីលើគណៈប្រតិភូ មកពីចលនាហាម៉ាស ក្នុងការបន្តនូវអ្វីដែលត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំប៉ារីស នាពេលថ្មីៗនេះ”។

យោងតាមរបាយការណ៍បានឱ្យដឹងថា កិច្ចពិភាក្សានៅទីក្រុងដូហា និងទីក្រុងគ៊ែរ ស្វែងរកការឈាន ដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សា រួមជាមួយនឹងការផ្លាស់ប្តូរ អ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែល ។

អ៊ីស្រាអែល បាននិង កំពុងធ្វើសង្រ្គាម នៅហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស ដែលគ្រប់គ្រង តំបន់ហ្គាហ្សា បានបើកការវាយប្រហារដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើភាគខាងត្បូង អ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២០០នាក់ និងចាប់ជាង ២០០នាក់ធ្វើជាចំណាប់ខ្មាំង ។

ចាប់តាំងពីពេលនោះមក ការវាយលុករបស់យោធាអ៊ីស្រាអែល ដែលកំពុងបន្តបានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ២៩,៦៩២នាក់ និងរបួស ៦៩,៨៧៩នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល ហ្គាហ្សាកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top