ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញ យ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៤ ហើយដំណើរការ ដ៏គួរឱ្យចាប់អារម្មណ៍ បានបង្កើនជំនឿចិត្ត នៃពិភពលោក

ក្នុងអំឡុងថ្ងៃឈប់សម្រាក នៃបុណ្យចូលឆ្នាំចិន កន្លែងទេសភាព នៃប្រទេសចិន មានមនុស្ស ពេញណែន រោងកុនគ្មានកៅអីទំនេរ ហើយទិន្នន័យប្រើប្រាស់ ជាច្រើនផ្នែកសុទ្ធតែលើស ពីកម្រិត នៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសាកលវិទ្យាល័យ ប្រជាជនចិន សហការរៀបចំធ្វើការស្ទង់ ប្រជាមតិតាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយអន្តរជាតិយុគ្គសម័យថ្មី ចំពោះអ្នកផ្តល់ បទសម្ភាសន៍ ទូទាំងពិភពលោក បានបង្ហាញឱ្យឃើញថា ជាង ៩៣.១% នៃអ្នកផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ ប្រទេសចិនមានភាពខ្លាំង មានសក្តានុពលខ្លាំង និង មានកម្លាំងចលករគ្រប់គ្រាន់ ដែលនឹងចាក់បញ្ចូលជំនឿចិត្តនិង ថាមពលទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

ក្នុងអំឡុងថ្ងៃឈប់សម្រាក នៃបុណ្យចូលឆ្នាំចិន ការបំបែកកំណត់ត្រាបានក្លាយ ជាសភាពធម្មតាសម្រាប់សេដ្ឋកិច្ចចិន ។ ការលក់សំបុត្រភាពយន្តក្នុង ស្រុកលើសពី ៨ ពាន់លានយាន់ ប្រាក់ចិន អ្នកធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន ៤៧៤ លាននាក់ដែលបានកើនឡើង ៣៤.៣ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ការចំណាយសរុបរបស់អ្នកទេសចរណ៍ក្នុងស្រុក មានទឹកប្រាក់ចំនួន ៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលកើនឡើង ៧.៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ សូចនាករជាច្រើនបានលើសពីកម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ស្របនឹងការអនុវត្តគោល នយោបាយ លើកសែងទិដ្ឋាការជាបន្តបន្ទាប់ ការធ្វើទេសចរណ៍ក្រៅ ប្រទេសដ៏ក្តៅគគុក ធ្វើឱ្យពិភពលោកចែករំលែកភាគលាភ នៃការប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន…ការស្ទង់មតិ បានរកឃើញថា ៨០.៣% នៃអ្នកផ្តល់បទសម្ភាសន៍នៅទូទាំង ពិភពលោកបាន សរសើរ ភាព រឹងមាំ របស់សេដ្ឋកិច្ច របស់ប្រទេសចិន និងទំនុកចិត្តពេញលេញ លើសមត្ថភាព សេដ្ឋកិច្ចរបស់ចិនក្នុងការ ទប់ទល់នឹងហានិភ័យ ដោយ សម្គាល់ ឃើញ ថា នេះនឹង នាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ។ ៨៥.២% នៃអ្នកផ្តល់ បទម្ភាសន៍ សម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងរក្សា បានយូរអង្វែងនូវនិន្នាការសន្ទុះ នៃការអភិវឌ្ឍដោយល្អប្រសារនិងស្ថិរភាព ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើង ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៩០៣០ នាក់មកពីទូទាំងពិភពលោក រួមទាំងអ្នកឆ្លើយតបមកពីប្រទេសអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលី ក៏មានប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា អាហ្រ្វិកខាងត្បូង អាហ្សង់ទីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ថៃ ឈីលី និងវៀតណាមជាដើម ៕

To Top