ព័ត៌មានអន្តរជាតិ

2.99 ពាន់លាន! រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតា របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ ២០២៤ ទទួលបានការសរសើរ យ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស

ថ្ងៃទី ២៤ ខែកុម្ភៈ កម្មវិធី រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតា របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២៤បានចាក់ផ្សាយ ដោយជោគជ័យដែល ទទួលបានការសរសើរយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ។

តាមស្ថិតិឱ្យដឹងថា រហូតដល់ម៉ោង ៨:០០ ថ្ងៃទី ២៥ ខែកុម្ភៈ ចំនួនចុចចូលមើលការផ្សាយ បន្តពីកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតា បានកើនឡើងដល់ ៣៥៣ លានដង ចំនួន នៃការចុចចូលមើល តាមប្រព័ន្ធសារព័ត៌មានថ្មីមានចំនួន ១៨៤ លានដងនិងចំនួនទស្សនិកជន តាមការមេីលទូរទស្សន៍ មានចំនួន ១៦៩ លាននាក់ ដែលស្ថិតិទាំងអស់សុទ្ធតែខ្ពស់ជាងឆ្នាំមុន ប្រធានបទទាក់ទងនឹងរាត្រី សមោសរអបអរសាទរ បុណ្យហែអ្នកតារបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានអាន ២.៩៩ ពាន់លានដងដែលបានបង្កេីតឡេីង នូវប្រធានបទចំនួន១៤០ដែលទាក់ទាញ់ប្រជាជន ស្វែងរកតាមបណ្តាញ អ៉ីធឺណែតទាំងមូល ឃ្លីបវីដេអូពាក់ព័ន្ធត្រូវចុចចូលមេីល តាមប្រព័ន្ធផ្សព្វផ្សាយថ្មីជាង ២៥០ លានដង ៕

To Top