ព័ត៌មានអន្តរជាតិ

«ប្រទេសចិន»បន្ទាប់ នៅតែជាប្រទេសចិន !

លោកប្រធានរដ្ឋចិន Xi Jinping បានដកស្រង់ពាក្យសម្តី របស់មិត្តភក្តិ មកពីមជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំកំពូល នៃអ្នកដឹកនាំឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការ APEC ឆ្នាំ ២០២៣ និងបានថ្លែងអំពីកាលានុវត្តភាព របស់ចិននៅក្នុងទីផ្សារពិភពលោក ។

តាមលទ្ធផល នៃការស្ទង់ប្រជាមតិ ដែលរួមគ្នាធ្វើឡើងដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង សកលវិទ្យាល័យ Renmin នៃប្រទេសចិន និងផ្តល់បទសម្ភាសន៍ ចំពោះប្រជាជនលើសកលលោក តាមរយៈវិទ្យាស្ថានស្រាវជ្រាវ ទំនាក់ទំនងអន្តរជាតិ យុគសម័យថ្មី បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ លើសកលលោកលើសពី ៩០% (៩០,៦%) សម្គាល់ថា ប្រទេសចិនគឺជាប្រទេសដ៏សំខាន់មួយ ។
ការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺសមស្រប នឹងផលប្រយោជន៍នៃប្រទេសខ្លួន វាបានក្លាយជាមតិឯកភាព ទូទៅរបស់សហគមន៍ អន្តរជាតិរួចទៅហើយ ។

សូមបញ្ជាក់ថា ការស្ទង់ប្រជាមតិនេះ ត្រូវបានធ្វើឡើង ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ចំនួន ១៥០៣៧ នាក់នៅទូទាំងពិភពលោក រួមទាំងអ្នកផ្តល់ បទសម្ភាសន៍ មកពីប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក បារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើម និងមកពីប្រទេស កំពុងអភិវឌ្ឍន៍ដូចជាប៉េរូ ម៉ិកស៊ិក ថៃ និងនីហ្សេរីយ៉ាជាដើម ៕

To Top