ព័ត៌មានអន្តរជាតិ

ចិន ៖ សហរដ្ឋអាមេរិក កំពុងតែគម្រាមកំហែង ដល់សណ្តាប់ធ្នាប់ ពិភពលោក

RT

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងពាណិជ្ជកម្មចិន នៅសប្តាហ៍នេះបាននិយាយថា ការដាក់ទណ្ឌកម្ម ជុំចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន គឺជាឧទាហរណ៍មួយទៀត នៃការបង្ខិតបង្ខំសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនង ពាណិជ្ជកម្មពិភពលោក។

រតនាគារសហរដ្ឋអាមេរិក បានប្រកាសបញ្ជីទណ្ឌកម្មថ្មី កាលពីថ្ងៃសុក្រ ដោយបានកំណត់ គោលដៅបុគ្គល និងអង្គភាពប្រហែល៥០០ នៅក្នុងប្រទេស រុស្ស៊ី ក៏ដូចជាក្រុមហ៊ុនចិន មួយចំនួនផងដែរ សម្រាប់ហេតុផលទាក់ទង នឹងប្រទេសរុស្ស៊ី ។

ការធ្វើអត្ថាធិប្បាយ លើការរឹតបន្តឹងនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជាវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជា ឧទាហរណ៍ធម្មតានៃទណ្ឌកម្មឯកតោភាគី និងការបង្ខិតបង្ខំសេដ្ឋកិច្ច ដែលធ្វើឱ្យខូចដល់ច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោក។

ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ខ្លួនប្រឆាំងយ៉ាង ម៉ឺងម៉ាត់ចំពោះទង្វើបែបនេះ ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បី ការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top