ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរិះគន់ចំពោះ “ជំងឺភ័យខ្លាចប្រទេសចិន”របស់ប្រទេសលោកខាងលិច លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈថា ការបង្ហាញអាកប្បកិរិយា របស់លោកនាយករដ្ឋមន្ត្រី Anwar បានឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនក្នុងការប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្ចាស់ការ និងស្វែងរកការអភិវឌ្ឍ។ ការអភិវឌ្ឍរបស់ចិនគឺជាកាលានុវត្តភាពសម្រាប់ពិភពលោក មិនមែនជាការគំរាមកំហែងដល់នរណានោះទេ។
ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យម្ចាស់ការ ហើយប្រឆាំងនឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការជ្រើសរើសឈរនៅម្ខាងណា។
លោកស្រី Mao Ning បានបន្តថា ប្រទេសចិននឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសនានា ដោយឈរលើមូលដ្ឋាននៃគោលការណ៍ទាំង៥នៃការរួមរស់ដោយសន្តិសហវិជ្ជមាន ផ្តួចផ្តើមពហុប៉ូលពិភពលោកប្រកបដោយស្មើភាពនិងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕