បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អ៊ីតាលី លោក Antonio Tajani បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីតាលីមិនមានផែនការ និងការចូលរួមក្នុងការ ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេស អ៊ុយក្រែននោះដែរ។
ការកត់សម្គាល់នេះ គឺជាផ្នែកមួយ នៃរលកនៃការបដិសេធពីបណ្តាប្រទេសណាតូ អំពីការរក្សាទុកផែនការ ណាមួយ ក្នុងការដាក់ពង្រាយកងទ័ពជំនួស ទីក្រុងគៀវក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំងនឹង ទីក្រុងមូស្គូហើយលោក Tajani បានទទូចថា ការគាំទ្របន្តរបស់អ៊ីតាលី សម្រាប់អ៊ុយក្រែន មិនរួមបញ្ចូល ជម្រើសបែបនេះទេ។
បញ្ហាផ្នែកនយោបាយត្រូវបានបង្កឡើង ដោយការអត្ថាធិប្បាយ របស់ប្រធានាធិបតី បារាំង Emmanuel Macron ដែលបានធ្វើកាលពីថ្ងៃចន្ទដែលលោកបាន ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស លោក Macron បាននិយាយថា ការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន ដោយអង្គការណាតូ និងបណ្តា ប្រទេសលោក ខាងលិចផ្សេងទៀត មិនអាចបដិសេធបានទេ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
