ព័ត៌មានអន្តរជាតិ

ការ​គ្រប់​គ្រង​ ការ​នាំ​ចេញ​របស់​អាមេរិក មិន​មាន​ផល​ល្អ​ ចំពោះ​ក្រុមហ៊ុន ​របស់​អាមេរិក​ និងឧស្សាហកម្ម​ semiconductor នោះទេ

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “ទីធ្លាតូច និងរបងខ្ពស់” នឹងមិនបញ្ឈប់ការអភិវឌ្ឍន៍ ដែលជំរុញដោយគំនិតច្នៃប្រឌិតរបស់ចិននោះទេ ហើយក៏នឹងមិនផ្តល់ផលល្អដល់ក្រុមហ៊ុនអាមេរិក ឬឧស្សាហកម្ម semiconductor ទាំងមូលដែរ។

អ្នក​នាំ​ពាក្យ​ចិនលោកស្រី ម៉ៅ នីង បាន​ធ្វើ​ការ​លើក​ឡើង​នេះ​នៅ​ពេល​ដែល​ត្រូវ​បាន​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​សំណួរ​ទាក់​ទង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ។

វាត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានរួមបញ្ចូល ក្រុមហ៊ុន Huawei នៅក្នុងដៃគូប្រកួតប្រជែង បច្ចុប្បន្នរបស់ខ្លួន នៅក្នុងវិស័យ AI បន្ទះឈីប និងផ្នែកផ្សេងៗ ជាលើកដំបូងនៅក្នុង របាយការណ៍ថ្មីៗ របស់ខ្លួន ទៅកាន់គណៈកម្មការមូលបត្រអាមេរិក ហើយបានឲ្យដឹងថា ជំហរប្រកួតប្រជែង របស់ក្រុមហ៊ុន អាចនឹងមាន គ្រោះថ្នាក់បន្ថែមទៀត ប្រសិនបើមានការផ្លាស់ប្តូរបន្ថែមទៀត នៅក្នុងការគ្រប់គ្រង ការនាំចេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ដោយកត់សម្គាល់កិច្ចសហប្រតិបត្តិការបើកចំហគឺជាកម្លាំងចលករស្នូលសម្រាប់ការរីកចម្រើននៃឧស្សាហកម្ម semiconductor ហើយប្រទេសចិនគឺជាទីផ្សារ semiconductor ដ៏សំខាន់មួយនៅក្នុងពិភពលោក លោកស្រី ម៉ៅ នីង បានលើកឡើងថា ដើម្បីបំបែកទីផ្សារ ធ្វើឱ្យមានស្ថេរភាពនៃសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ហើយប្រសិទ្ធភាព និងការបង្កើតថ្មីមិនបម្រើអ្វីឡើយ សម្រាប់ផលប្រយោជន៍របស់មនុស្សម្នាក់។

លោកស្រី ម៉ៅ បានបន្ដថា “សហរដ្ឋអាមេរិក ត្រូវអនុវត្តតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែង ដោយយុត្តិធម៌ ហើយគាំទ្រក្រុមហ៊ុនជុំវិញ ពិភពលោកក្នុងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការប្រកួតប្រជែង ប្រកបដោយសុខភាពល្អ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top