ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក កំពុងតាមដាន ប្រធានាធិបតីរុស្ស៊ី

RT News

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ CIA និងមន្ទីរបញ្ចកោណ បានប្រើប្រាស់ ឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីព្យាយាមតាមដានដំណើរ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ។ នេះបើតាមទស្សនាវដ្តី Wired បានអះអាងដោយ ដកស្រង់សៀវភៅថ្មី របស់អតីតអ្នកយកព័ត៌មាន Wall Street Journal Byron Tau ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុន PlanetRisk ត្រូវបានគេរាយការណ៍ថា បានបង្កើតឧបករណ៍ ដែលដើមឡើយមានឈ្មោះថា Locomotive ប៉ុន្តែក្រោយមកបានប្តូរ ឈ្មោះជា VISR (Virtual Intelligence, Surveillance, and Reconnaissance) – ដើម្បីទាញយកទិន្នន័យ ទីតាំងភូមិសាស្ត្រដែលប្រើដោយអ្នកផ្សាយ ពាណិជ្ជកម្មឌីជីថល ហើយត្រូវបានគេសន្មត់ថា អាចលួចមើលអ្នកដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី ដូច្នេះគេអាចទទួលបានព័ត៌មាន អំពីកន្លែងរបស់លោកពូទីន។

នៅក្នុងការអត្ថបទដ៏វែងរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយផ្អែកលើ ‘មធ្យោបាយនៃការគ្រប់គ្រងរបស់ Tau: របៀបដែលសម្ព័ន្ធភាពលាក់កំបាំងនៃបច្ចេកវិទ្យា និងរដ្ឋាភិបាលកំពុងបង្កើត រដ្ឋឃ្លាំមើលអាមេរិកថ្មី’ , Wired បានរាយការណ៍ថាអ្នកស្រាវជ្រាវ Mike Yeagley ដំបូងបានដឹងអំពីអត្ថប្រយោជន៍ សក្តានុពលនៃទិន្នន័យដ៏ធំ ដែលប្រមូលបានដោយកម្មវិធីមួយចំនួននៅពាក់កណ្តាលឆ្នាំ ២០១០ ។ របាយការណ៍បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពុង ប្រមូលព័ត៌មានជាប្រចាំ ហើយសុខចិត្តលក់ ទៅឱ្យអ្នកផ្សាយពាណិជ្ជកម្មណាមួយ ដែលបានរៀបចំដើម្បីបង់ថ្លៃ សម្រាប់សេវាកម្ម ដែលធ្វើឱ្យវាក្លាយជាតំបន់ ដែលមានសក្តានុពលជាពិសេស ។

យោងតាមសៀវភៅ នោះ Yeagley “ដែលមានជំនាញក្នុងការទទួលបានសំណុំ ទិន្នន័យតែមួយគត់សម្រាប់ទីភ្នាក់ ងាររដ្ឋាភិបាល” បានពិសោធន៍ ជា លើកដំបូង ជាមួយទិន្នន័យ geofences – ព្រំដែននិម្មិតនៅក្នុង សំណុំទិន្នន័យភូមិសាស្រ្ត – ដើម្បីតាមដានបុគ្គលិក នៃទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ។ វិធីសាស្រ្តនេះ ត្រូវបានគេរាយ ការណ៍ថាទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងលក្ខខណ្ឌនៃការប្រមូលទិន្នន័យផ្ទាល់ខ្លួន លើបុគ្គលិកដែលប្រើ កម្មវិធីថ្ងៃខែ និងអាកាសធាតុ ក៏ដូចជាហ្គេម ដែលទាមទារទីតាំង របស់អ្នកប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា

To Top