ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង គាំទ្រគំនិតលោក Macron ដើម្បីបញ្ជូនយោធា ទៅអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានធ្វើការប្រកាសគាំទ្រ នូវការលើកឡើងថា យោធារបស់ណាតូ គួរតែត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី Emmanuel Macron បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារប្រទេសរុស្ស៊ី ពីការឈ្នះសង្គ្រាមនេះ ។

ថ្លែងទៅកាន់ទូរទស្សន៍ RTL កាលពីថ្ងៃអង្គារ លោក Attal បានថ្លែងថា អ្នកមិនអាចបដិសេធអ្វីទាំងអស់នៅក្នុងសង្គ្រាមបានទេ ដោយនិយាយឡើងវិញ នូវចំណុចនិយាយជាច្រើនដែល Macron បានធ្វើបន្ទាប់ពីកិច្ចប្រជុំ ស្តីពីជម្លោះអ៊ុយក្រែនមួយថ្ងៃមុន។

លោក Macron បាននិយាយថា មិនមានការឯកភាពគ្នានៅថ្ងៃនេះ ក្នុងការបញ្ជូនកងទ័ពនៅលើដីជា លក្ខណៈផ្លូវការទេ មុនពេលបន្ថែមថា នៅក្នុងលក្ខខណ្ឌនេះ យើងក៏មិនទាន់អាចដក ចេញអ្វីទាំងអស់បាននៅឡើយដែរ ។

ឆ្លើយតបកាលពីថ្ងៃអង្គារ ចំពោះសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា៖ក្នុងករណីនេះ យើងត្រូវនិយាយ មិនមែន អំពីលទ្ធភាពនោះទេ ប៉ុន្តែជាភាពជៀសមិនរួច នៃជម្លោះផ្ទាល់រវាងណាតូ និងរុស្ស៊ីប្រសិនបើ យោធាលោកខាងលិច ត្រូវបានដាក់ពង្រាយទៅ អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top