ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បំផ្លាញយន្តហោះគ្មានមនុស្សបើក ៥គ្រឿង របស់ឧទ្ទាមហួធី

រូបភាពពី៖​ VOA News

បរទេស៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាម ហូធី ចំនួនប្រាំគ្រឿងកាលពីល្ងាចថ្ងៃអង្គារនៅក្នុងសមុទ្រក្រហម។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ចេញពីតំបន់នៃប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហួធី គាំទ្រដោយអ៊ីរ៉ង់ ហើយថា យន្តហោះគ្មានមនុស្សបើក “បានបង្ហាញពីការគម្រាមកំហែងដល់កប៉ាល់ពាណិជ្ជករ និងដល់កងនាវាចរអាមេរិក និងកប៉ាល់ចម្រុះនៅក្នុងតំបន់” ។

ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបំផុតក្នុងប៉ុន្មានខែនៃសកម្មភាពដែលស្វែងរកការប្រឆាំងការវាយប្រហារដោយក្រុមឧទ្ទាមហួធី ប្រឆាំងនឹងនាវានៅក្នុងសមុទ្រក្រហម។

ក្រុមឧទ្ទាមនេះ បាននិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានសង្រ្គាមនៅហ្គាហ្សា។

ការវាយប្រហារបានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើន គេចចេញពីច្រករបៀងសមុទ្រក្រហម ដោយជ្រើសរើសយកផ្លូវដែលឆ្ងាយជាងនេះ និងថ្លៃជាងនៅជុំវិញទ្វីបអាហ្វ្រិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top