ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣០,០០០នាក់ ខណៈដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត

AFP
" "

ហ្គាហ្សា៖ អាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារ សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្ម ប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,០០០នាក់ ចំពេលមានសញ្ញាមួយចំនួន ដែលថាភាគីទាំងពីរ នឹងអាចយល់ព្រមលើបទ ឈប់បាញ់ ក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងក្តីសង្ឃឹមនៅដើមសប្តាហ៍នេះ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងត្រូវសម្រេចនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្ត្រីក្រុមហាម៉ាស តាមសេចក្តីរាយការណ៍ បានកាត់បន្ថយលទ្ធភាព នៃកិច្ចចរចាខាងលើនេះ។

" "

មន្ត្រីអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សា សន្តិសុខនាពេលថ្មីៗនេះថា មួយភាគបួននៃចំនួនប្រជាជន នៅតំបន់ហ្គាហ្សា គឺស្ថិតនៅលើគែម នៃគ្រោះទុរភិក្ស នៅក្នុងតំបន់ ដែលត្រូវបានវាយលុក ដោយការវាយលុក របស់យោធាអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីខែតុលា។

" "

លោក Ramesh Rajasingham មន្ត្រីជាន់ខ្ពស់ នៃការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ បានប្រាប់សម័យប្រជុំកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥៧៦,០០០នាក់នៅតំបន់ហ្គាហ្សាគឺ “មួយជំហានឆ្ងាយពីគ្រោះទុរ្ភិក្ស” ។

ការិយាល័យនេះបានប៉ាន់ប្រមាណថា ក្មេងម្នាក់ក្នុងចំណោម ៦នាក់ ដែលមានអាយុក្រោម ២ឆ្នាំនៅភាគខាងជើងហ្គាហ្សា ទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងការខ្ជះខ្ជាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top