ព័ត៌មានអន្តរជាតិ

ការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំ ដើម្បីពិភាក្សា អំពីរបាយការណ៍ ការងាររបស់រដ្ឋាភិបាល

ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី ២៩ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសេចក្តីព្រាង នៃ”របាយការណ៍ ការងាររបស់រដ្ឋាភិបាល” ដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិន គ្រោងនឹងដាក់ ជូនមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ ដើម្បីពិនិត្យពិភាក្សា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ ។

កិច្ចប្រជុំបានលើកឡើងថា ការងារក្នុងឆ្នាំនេះ ត្រូវតែបន្តដំណើរ ការទៅមុខប្រកប ដោយស្ថិរភាព។ ត្រូវតែពង្រឹងគោល នយោបាយហិរញ្ញវត្ថុ ដ៏វិជ្ជមានក្នុងកម្រិតសមរម្យ។ ត្រូវជំរុញដោយពេញ ទំហឹងនូវការ កសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពន្លឿនការអភិវឌ្ឍផលិតភាពបែបថ្មី ។ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវយុទ្ធសាស្ត្រ ធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន តាមរយៈការអប់រំ តាមបែបវិទ្យាសាស្ត្រ ហើយផ្តោតសំខាន់លើការពង្រីក តម្រូវការក្នុងស្រុក ។ ត្រូវជំរុញយ៉ាងពិតជាក់ស្តែង នូវការស្តារអភិវឌ្ឍន៍ ជនបទ ដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងការកសាងអរិយធម៌ អេកូឡូស៊ី ។ ត្រូវធានានិងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនយ៉ាងប្រាកបប្រជា ។ ត្រូវពង្រឹងការកសាងផ្ទាល់ខ្លួន របស់រដ្ឋាភិបាល កែតម្រូវយ៉ាងម៉ឺងម៉ាត់នូវទម្រង់ និយមនិង ការិយាល័យនិយម ហើយខិតខំសម្រេចគោលដៅ និងភារកិច្ចនៃការអភិវឌ្ឍ សេដ្ឋកិច្ចនិង សង្គមប្រចាំឆ្នាំ៕

To Top