ព័ត៌មានអន្តរជាតិ

ចិន អាមេរិក រៀបចំការពិគ្រោះផែនការ គោលនយោបាយការបរទេសជុំថ្មី

Xinhua

ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សា ស្តីពីការរៀបចំផែនការ គោលនយោបាយការបរទេស ជុំថ្មីមួយ នៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងសៀងហៃ។

យោងតាមក្រសួងការបរទេសចិន លោក Miao Deyu ជំនួយការរដ្ឋមន្ត្រីការបរទេស និងជាអគ្គនាយកនៃនាយកដ្ឋាន ផែនការគោលនយោបាយ និងលោក Salman Ahmed ប្រធានបុគ្គលិករៀបចំផែនការគោល នយោបាយរបស់រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានធ្វើការពិគ្រោះយោបល់នេះ។

ភាគីទាំងពីរមានការប្រាស្រ័យ ទាក់ទងគ្នាយ៉ាងច្បាស់លាស់ ស៊ីជម្រៅ និងស្ថាបនាអំពីគោលនយោបាយ ការបរទេសរៀងៗខ្លួន ស្ថានភាពអន្តរជាតិ និងបញ្ហាចំណុចក្តៅក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា 

To Top