ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សាថា អ៊ីស្រាអែលបាញ់ប្រហារ សម្លាប់មនុស្ស ៧០នាក់ ពេលកំពុងរង់ចាំជំនួយមនុស្សធម៌

VOA News

បរទេស៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា អ៊ីស្រាអែលបានបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ និងរបួស ២៨០ នាក់ទៀត ខណៈដែលប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ កំពុងរង់ចាំជំនួយមនុស្សធម៌នៅទីក្រុងហ្គាហ្សា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរង្វង់មូល al-Nabusi ភាគខាងលិចនៃទីក្រុង។

ចំណែកយោធាអ៊ីស្រាអែលវិញ បាននិយាយថា ខ្លួនកំពុងពិនិត្យលើបញ្ហានេះ។

នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា, កងកម្លាំងការពារអ៊ីស្រាអែលបានរាយការណ៍ថាបានធ្វើប្រតិបត្តិការជើងគោកនៅភាគខាងជើងហ្គាហ្សា ក៏ដូចជាការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃ Gaz Strip ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនសរុបនៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលបានកើនឡើងដល់យ៉ាងហោចណាស់ ៣០.០៣៥ នាក់ និង ៧០.៤៥៧ នាក់ផ្សេងទៀតបានរងរបួស។

នៅទីក្រុងហ្សឺណែវ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា ភាគីទាំងអស់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម៕
ប្រែសម្រួលៈ ណៃ តុលា

To Top