ព័ត៌មានអន្តរជាតិ

អតិរេកពាណិជ្ជកម្ម របស់វៀតណាមមានចំនួន ៤,៧២ ពាន់លានដុល្លារ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤

Xinhua

ហាណូយ៖ ការិយាល័យស្ថិតិទូទៅ របស់ប្រទេសបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាម បានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ៤,៧២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

ក្នុងរយៈពេលពីរខែនេះ ចំណូលនៃការនាំចូល-នាំចេញសរុបនៃទំនិញសម្រេចបាន ១១៣,៩៦ពាន់លានដុល្លារ ដោយទំហំនៃការនាំចេញបានកត់ត្រាចំនួន ៥៩,៣៤ពាន់លានដុល្លារ និងការនាំចូលចំនួន ៥៤,៦២ពាន់លានដុល្លារ។

ការនាំចេញ និងនាំចូលក្នុងរយៈ ពេលនេះ បានកើនឡើង ១៩,២ភាគរយ និង ១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទំនិញចំនួន ១១ រួមមានអេឡិច ត្រូនិក កុំព្យូទ័រ និងគ្រឿងបន្លាស់ ទូរសព្ទ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ និងស្បែកជើង បានកត់ត្រាចំណូលពីការ នាំចេញជាង ១ ពាន់លានដុល្លារ ដែលស្មើនឹង ៧៥,១ ភាគរយនៃចំនួនសរុប។

ការិយាល័យបានឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងប្រាក់ចំណូលនាំចូលចំនួន ២០,៩ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top