ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា រុស្ស៊ី មិនមានផែនការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅទីអវកាសនោះទេ

AFP

ម៉ូស្គូ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ ប្រទេសលោកនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនមានផែនការក្នុងការ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅទីអវកាសនោះទេ ។

វិមានក្រឹមឡាំង បានដកស្រង់សម្តីរបស់លោក ប្រធានាធិបតីដែលបានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នារួចរាល់ ហើយពីការដាក់ការសង្ស័យខុស ដែលថ្មីៗនេះបានធ្វើឡើងដោយ ក្រុមមន្ត្រីរបស់ប្រទេសលោកខាងលិច អំពីគោលបំណង របស់យើងនឹងធ្វើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅទីអវកាស” ។

នៅក្នុងពេលគូសបញ្ជាក់របស់គាត់ នៅឯកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានហៅការដាក់ការសង្ស័យនានា “ដែលមិនទំនង” និង “ការបំភ្លឺក្លែងក្លាយ” ដែលបានរៀបចំឡើង ដោយប្រទេសលោកខាងលិច ដើម្បីឲ្យរុស្ស៊ី ចូលទៅក្នុងកិច្ចចចារគ្នា លើលក្ខខណ្ឌនានា ដែលមានប្រយោជន៍តែម្យ៉ាង របស់សហរដ្ឋអាមេរិក ។

សេចក្តីប្រកាសដូច្នេះ បានកើតឡើងក្រោយពីមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលអះអាង ដោយទិន្នន័យសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានប្រកាសថា រុស្ស៊ី កំពុងធ្វើការលើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ អវកាស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top