ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់ស្លាប់៨នាក់ នៅក្នុងពេលវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហោះបំបុកអគារ១កន្លែង នៅភាគខាងត្បូង អ៊ុយក្រែន

រូបភាពពី៖​ AFP

គៀវ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលយន្តហោះគ្មានមនុស្សបើក១គ្រឿង បានហោះបំបុកអគារផ្ទះល្វែងចំនួន១កន្លែង នៅក្នុងទីក្រុងកំពង់ផែ Odesa ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ ។

យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកដែលបាញ់ដោយកងកម្លាំងរុស្ស៊ី បានវាយប្រហារប្លុកផ្ទះល្វែង៩ជាន់នៅក្នុងតំបន់លំនៅដ្ឋាននៅក្រុងកំពង់ផែ Odesa ដោយបានបំផ្លាញផ្ទះល្វែងចំនួន១៨ខ្នង ។

គិតត្រឹមល្ងាចថ្ងៃសៅរ៍ ប្រតិបត្តិការរុករកនៅកន្លែងនៃការវាយប្រហារនៅតែដំណើរការដដែល ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែននៅលើតំបន់ Leningrad ដែលមានព្រំប្រទល់នៅជាប់ឈូងសមុទ្រហ្វាំងឡង់ និងមួយទៀតនៅតំបន់ Belgorod កាលពីថ្ងៃសៅរ៍ ដោយមិនមានការរាយការណ៍ថា មានអ្នកស្លាប់ឬការខូចខាតនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top