ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ទទួលបានការបោះឆ្នោត គាំទ្រផ្ទៃក្នុង សម្រាប់ឈរឈ្មោះ ជាបេក្ខភាពជាប្រធានាធិបតី នៅក្នុងរដ្ឋចំនួន៣

រូបភាព៖ Xinhua

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអ៊ែល បានសន្យាថា កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានឈានទៅមុខ ក្នុងដំណើរស្វែងរករបស់គាត់ ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ ដោយឈ្នះក្នុងការបោះឆ្នោតផ្ទៃក្នុង របស់គណបក្សនៅក្នុងរដ្ឋ Missouri រដ្ឋ Michigan និងរដ្ឋ Idaho ។

នាពេលឥឡូវនេះ អតីតប្រធានាធិបតីរូបនេះបានឈ្នះរាល់ការប្រឡងជ្រើសរើសរដ្ឋដែលនឹងឈានទៅដល់ “កម្រិតកំពូលនៅថ្ងៃអង្គារ” នៅសប្តាហ៍ក្រោយ នៅគ្រាដែលអ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក បានជ្រើសរើសបេក្ខជនដែលពួកគេពេញចិត្តសម្រាប់គណបក្សនីមួយៗ ។

លោក ត្រាំ ទទួលបានសន្ទុះយ៉ាងខ្លាំងក្នុងការប្រជែងដណ្តើមយកការតែងតាំងពីគណបក្សសាធារណរដ្ឋនៅក្នុងមហាសន្និបាតបក្សនៅក្នុងខែកក្កដា និងថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងទទួលបានលទ្ធផលទាំងអស់ ។

គាត់ទំនងជានឹងប្រឈមមុខនឹងប្រធានាធិបតី ចូ បៃដិន នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ដោយដាក់អ្នកទាំង២ឲ្យជួបគ្នាជាលើកទី២ចាប់តាំងពីឆ្នាំ២០២០ ។

សម្រាប់ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ នៅក្នុងរដ្ឋ Missouri រដ្ឋ Michigan និងរដ្ឋ Idaho គឺជាការបោះឆ្នោតផ្ទៃក្នុងកូនកាត់ជាមួយនឹងច្បាប់ផ្សេងៗគ្នា ក្នុងករណីខ្លះឆ្លុះបញ្ចាំងពីភាពប្រេះឆា និងភាពតានតឹង បើទោះបីជាលោក ត្រាំ មានភាពរកាំរកូសខ្លាំងក៏ដោយ ។

នៅក្នុងរដ្ឋ Missouri លោក ត្រាំ បានវាយលុកគូប្រជែងដ៏សំខាន់របស់គាត់ គឺអតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ដោយបានឈ្នះការបោះឆ្នោតជ្រើសរើសតំណាងគ្រប់មណ្ឌលនៅក្នុងរដ្ឋនេះ ។ កាសែត New York Times បានរាយការណ៍ឲ្យដឹងដូច្នេះ ។

នៅរដ្ឋ Michigan សកម្មជនគណបក្សប្រហែល២.០០០នាក់បានបោះឆ្នោតនៅក្នុងសន្និបាតបូកសរុបមួយ ហើយលោក ត្រំា បានឈ្នះគណៈប្រតិភូទាំង៣៩នាក់ដើម្បីដណ្តើមយកតំណែងជាបេក្ខភាពឈរឈ្មោះជាប្រធានាធិបតី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top