ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការស្វែងរក MH370 ចាប់ផ្តើមសាជាថ្មី

Xinhua

បរទេស៖​ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានសន្យាថា ការស្វែងរកសាកសពវនៃជើង ហោះហើរ Malaysian Airlines Flight 370 នឹងបន្តធ្វើឱ្យបានឆាប់ តាមដែលអាចធ្វើទៅ បាន។

រំលឹកឡើងវិញដែរ យន្តហោះ Boeing 777 បានបាត់ពីអេក្រង់រ៉ាដាក្នុងឆ្នាំ២០១៤ ហើយត្រូវបានគេសន្មត់ថា បានធ្លាក់នៅមហាសមុទ្រ ឥណ្ឌាភាគខាងត្បូង។

ថ្លែងនៅក្នុងព្រឹត្តិការណ៍រំលឹកខួប មួយនៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃអាទិត្យ លោក Loke បានប្រាប់សាច់ញាតិ របស់អ្នកដំណើរ និងនាវិកចំនួន២៣៩នាក់ ដែលបានបាត់ខ្លួនថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែប្តេជ្ញាស្វែង រកយន្តហោះនេះ ។

ក្រុមហ៊ុនOcean Infinity គឺជាក្រុមហ៊ុនមនុស្សយន្តសមុទ្រ ដែលមានមូលដ្ឋាន នៅរដ្ឋតិចសាស់ និងជាក្រុមហ៊ុន ដែលបានរុករកនៅក្នុងមហាសមុទ្រ ឥណ្ឌាសម្រាប់ដានយន្តហោះនេះកាលពីឆ្នាំ ២០១៨ប៉ុន្តែទោះបីជាយយ៉ាងណាក្តី គ្មានអ្វីត្រូវ បានរកឃើញទេ ហើយបេសកកម្មត្រូវបាន លុបចោលបន្ទាប់ពីរយៈ ពេលប្រាំមួយខែ។

នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity លោក Oliver Plunkett បានប្រកាស កាលពីឆ្នាំមុនថា ក្រុមហ៊ុនបានរកឃើញ ភ័ស្តុតាងថ្មីដែលចង្អុល ទៅកន្លែង ធ្លាក់យន្តហោះដ៏មានសក្តានុពល ហើយបាននិយាយថា គាត់បានដាក់ញត្តិ ទៅរដ្ឋាភិបាលម៉ាឡេស៊ី សម្រាប់ការអនុញ្ញាតឱ្យធ្វើការស្វែងរកថ្មី៕

ប្រែសម្រួល៖ស៊ុនលី

To Top