ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ ស្តីបន្ទោស​លោកខាងលិច ក្រោយ​បង្កជម្លោះ​ សង្គ្រាម​ប្រូកស៊ី ​ជាមួយ​រុស្ស៊ី

eurasian-defense.ru

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់ អ្នកឧបត្ថម្ភអង្គការណាតូ របស់លោកថា បានលេង “ល្បែងនយោបាយផ្ទៃក្នុង” ជំនួសឱ្យការផ្តល់ជំនួយ ផ្នែកអាវុធសំខាន់ៗ ដល់ទីក្រុងគៀវ ដោយព្រមានថា “ពិភពលោកនឹងចងចាំ” ការក្បត់បែបនេះ។

កាសែត Sputnik បានទាក់ទងអ្នកជំនាញយោធាជើងចាស់ របស់សហរដ្ឋអាមេរិក ២រូប សម្រាប់ការបកស្រាយអំពីផលប៉ះពាល់ នៃការអត្ថាធិប្បាយរបស់ ហ្សេឡិនស្គី ។

លោក ហ្សេឡិនស្គី បានត្អូញត្អែរ នៅក្នុងអាស័យដ្ឋានវីដេអូមួយ កាលពីយប់ថ្ងៃសៅរ៍ ដោយបានអត្ថាធិប្បាយ លើលទ្ធផលដ៏សាហាវ នៃការវាយប្រហារ ដោយយន្តហោះដ្រូន របស់រុស្សី ថា “អ៊ុយក្រែន បានស្នើសុំអ្វីលើសពីការចាំបាច់ ដើម្បីការពារជីវិត” ។

ការកត់សម្គាល់របស់លោក ធ្វើឡើងប្រឆាំងនឹងផ្ទៃខាងក្រោយ នៃការជាប់គាំងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោន លើកញ្ចប់ជំនួយសព្វាវុធចំនួន ៦១ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន រយៈពេលជាច្រើនឆ្នាំ និងការប្តេជ្ញាចិត្តនៃទឹកប្រាក់ចំនួន ៤,៥ ពាន់លានដុល្លារ ដោយអង្គការណាតូ អឺរ៉ុប ដែលផ្តល់អំណាច ដល់ប្រទេសបារាំង និងអាល្លឺម៉ង់ ខណៈដែលវិបត្តិអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី១១ របស់ខ្លួន។

តួរលេខនេះគឺមិនឆ្ងាយពីចំនួនទឹកប្រាក់ ១២៥ពាន់លានដុល្លារ ដែលត្រូវបានប្រគល់ទៅឱ្យទីក្រុងគៀវ ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះសម្រាប់សង្គ្រាម ប្រូកស៊ី ប្រឆាំងនឹងរុស្ស៊ី ដែលមិនបានជួយទីក្រុងគៀវ ឲ្យសម្រេច បាននូវគោលបំណង របស់ខ្លួនក្នុងអំឡុងពេលការ វាយលុកដ៏មហន្តរាយកាលពីរដូវក្តៅមុន ដើម្បីព្យាយាមបណ្តេញ កងកម្លាំងរុស្ស៊ីចេញពីតំបន់ Donbass, Kherson, Zaporozhye និង Crimea៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top