ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បញ្ជាក់ប្រាប់លោក Zelensky ថាគ្រាប់បែកមិនមែនជា វត្ថុអត់គិតថ្លៃនោះទេ

Global Look Press / dp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Thierry Breton ស្នងការនៃប្លុកអឺរ៉ុបទទួលបន្ទុក កិច្ចការងារទីផ្សារផ្ទៃក្នុង បានប្រាប់ទូរទស្សន៍ France Info កាលពីថ្ងៃចន្ទថា អ៊ុយក្រែនមិនគួររំពឹងថា សហភាពអឺរ៉ុបនឹងផ្គត់ផ្គង់ វាជាមួយនឹងកាំភ្លើងធំចំនួន ១លានគ្រាប់ ដោយឥតគិតថ្លៃនោះទេ។

នៅក្នុងបទសំភាសនេះផងដែរ មន្ត្រីអឺរ៉ុបជាន់ខ្ពស់រូបនេះគាត់ ក៏បានរិះគន់ប្រធានាធិបតីVladimir Zelensky ពីបទក្លែងបន្លំដោយចោទប្រកាន់ប្លុកថា មិនបានបំពេញតាមការសន្យា របស់ខ្លួនទៀតផង។

កាលពីសប្តាហ៍មុន Zelensky បានត្អូញត្អែរថា EU នឹងខកខានគោលដៅនៃកាំភ្លើងធំចំនួន ៥២ម៉ឺនគ្រាប់ ដែលវាត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ដល់គៀវនៅខែមីនាខាងមុខ ហើយគាត់បាននិយាយថាក្នុងចំណោម សំបករាប់លានដែលសហភាពអឺរ៉ុប បានសន្យាជាមួយយើង មិនមែន ៥០ភាគរយបានមកទេ ប៉ុន្តែជាក់ស្តែងដែលបានទទួលមានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា កន្លងមកក្រុងគៀវ​បាន​ចោទប្រកាន់​ អ្នក​គាំទ្រ​លោកខាងលិច​របស់ខ្លួន​ ម្តងហើយ​ម្តងទៀត​ថា​ មិនបាន​ផ្តល់​ការផ្គត់ផ្គង់​យោធា មិន​គ្រប់គ្រាន់​ដល់​ខ្លួនហើយ កាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បាននិយាយថា ពាក់កណ្តាលនៃអាវុធ និងគ្រាប់រំសេវដែលសន្យាដោយលោកខាងលិច បានមកដល់យឺតយ៉ាវថែមទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top