បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញបានបន្តការកសាង យោធារបស់ខ្លួនជាការឆ្លើយតបទៅនឹង ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយយល់ព្រមទិញគ្រាប់បែកដៃ ប្រឆាំងរថក្រោះពីប្រទេសស៊ុយអែត ដែលជាសម្ព័ន្ធមិត្តថ្មីបំផុត របស់អង្គការណាតូ។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសអំពីកិច្ចព្រមព្រៀង សព្វាវុធនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទក្នុងទីក្រុង Warsaw ដែលជាកន្លែងដែលលោកកំពុង ធ្វើទស្សនកិច្ចដោយ សមភាគីស៊ុយអែតលោក Pal Jonson ។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង ទិញឧបករណ៍បាញ់គ្រាប់បែកដៃ Carl-Gustaf M4 និងគ្រាប់ពីក្រុមហ៊ុនផលិតស៊ុយអែត Saab មានតម្លៃប្រហែល៦,៥ពាន់លាន zloty ឬត្រូវជា១,៦២ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុង Warsaw កំពុងបង្កើនការចំណាយលើ វិស័យការពារជាតិរបស់ខ្លួនដល់ទៅជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសនៅឆ្នាំនេះ ឬ១៣៧ ពាន់លាន zloty លើការព្រួយបារម្ភលើអ្វីដែលប្រធានាធិបតី Andrzej Duda បានហៅថា ជាគ្រោះថ្នាក់ដែលកំពុងកើតឡើង ហួសព្រំដែនភាគខាងកើតរបស់ខ្លួនហើយ រដ្ឋាភិបាលប្រទេសនេះគ្រោងនឹងបង្កើនទំហំកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួនទ្វេដងត្រឹមឆ្នាំ ២០៣៥ទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី