ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ ​ឱ្យ​ពង្រឹង​ការត្រួតពិនិត្យ ​ជាអន្ដរជាតិ ជុំវិញ​ការ​បញ្ចេញ​ទឹក ​សំណល់ ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា

xinhua

វីយែន ៖ បេសកជនចិនមួយរូប បានអះអាងជាថ្មីពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ដោយអំពាវនាវឱ្យមាន ការពង្រឹងការត្រួតពិនិត្យ ជាអន្តរជាតិ ជុំវិញការបញ្ចេញទឹក។

ដោយមិនយកចិត្តទុកដាក់ ចំពោះការប្រឆាំងពីប្រទេសជិតខាង និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ មកទល់ពេលនេះ ប្រទេសជប៉ុនបានបញ្ចេញទឹកសំណល់ ដែលមាន មេរោគនុយក្លេអ៊ែរជាង ២៣,០០០តោនទៅក្នុងមហាសមុទ្រ ហើយបានចាប់ផ្តើម ការបញ្ចេញទឹកសំណល់ជុំទី៤ កាលពីសប្តាហ៍មុន លោក Li Song តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រាប់កិច្ចប្រជុំ នៃក្រុមប្រឹក្សាអភិបាល នៃទីភ្នាក់ងារនេះ។

ដោយហៅការបង្ហូរទឹកសំណល់ របស់ប្រទេសជប៉ុនថា ជាទង្វើដែលមិនធ្លាប់មានពីមុនមក ដែលបង្កហានិភ័យនៃការបំពុលនុយក្លេអ៊ែរលើពិភពលោក លោក លី បានឲ្យដឹងថា ឥទ្ធិពលកំពប់ដែលមិនធ្លាប់មានពីមុនមករបស់វាលាតសន្ធឹងហួសពីទឹកដី និងយុត្តាធិការរបស់ប្រទេសជប៉ុន ហើយដូច្នេះវាមិនមែនជារឿងឯកជន របស់ប្រទេសនោះទេ។

លោកលើកឡើងថា ការបញ្ចេញទឹកសំណល់ របស់ប្រទេសជប៉ុន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុវត្ថិភាពនុយក្លេអ៊ែរអន្តរជាតិ ហើយតាមរយៈការប្រើប្រាស់ IAEA ដើម្បីគាំទ្រ ដល់ផែនការបញ្ចេញចោល ប្រទេសជប៉ុន បានធ្វើឱ្យប៉ះពាល់ដល់ភាពជឿ ជាក់របស់ទីភ្នាក់ងារនេះយ៉ាងធ្ងន់ធ្ងរ ។

លោក លី បានកត់សម្គាល់ថា ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការបញ្ចេញទឹកសំណល់របស់ប្រទេសជប៉ុន ហើយបានជំរុញឱ្យប្រទេសជប៉ុន បញ្ឈប់ការដោះលែងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top