ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចចិនបានស្តារឡើងវិញ និងមាននិន្នាការកាន់តែល្អ ប្រសើរឡើង ជាទូទៅ ខណៈផលិតផល ក្នុងស្រុកសរុប (GDP) របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិន

ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិន ដូចជា លោក Xi Jinping ជាដើម ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានធ្វើរបាយការណ៍ការងារ រដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត ។

ថ្លែងក្នុងរបាយការណ៍ ការងារ រដ្ឋាភិបាល លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចចិន បានស្តារឡើងវិញ និងមាននិន្នាការកាន់ តែល្អប្រសើរឡើង ជាទូទៅ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,២ ភាគរយ ល្បឿនកំណើនស្ថិតនៅជួរមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោក ។ ឱកាសការងារថ្មី តាមទីក្រុងនិងជនបទ បានកើនឡើង ១២ លាន ៤ ម៉ឺន ៤ ពាន់នាក់ អត្រាបាត់បង់ការងារ នៅតាមទីក្រុងនិងជនបទគិតជាមធ្យម គឺ ៥,២ ភាគរយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,២ ភាគរយ ។ សមតុល្យនៃការទូទាត់អន្តរជាតិ របស់ប្រទេសចិន មានតុល្យភាពជាមូលដ្ឋាន ៕

To Top