បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រុមហាម៉ាស់ បានច្រានចោល ក្របខណ្ឌនៃសំណើ
អន្តរជាអន្តរជាតិ សម្រាប់បទឈប់បាញ់ បណ្តោះអាសន្ននៅតំបន់ ហ្គាហ្សាស្ទ្រីប ដោយនិយាយថា
គ្មានការផ្លាស់ប្តូរអ្នកទោស អាចដំណើរការទៅមុខ បានទេរហូតដល់ការ ទាមទាររបស់ខ្លួន រួមទាំង
ការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ ចេញពីក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានធ្វើឡើងទេនោះ។
មន្ត្រីជាន់ខ្ពស់របសក្រុមហាម៉ាស លោកHamdan បានធ្វើអត្ថាធិប្បាយ របស់គាត់ប៉ុន្មានម៉ោង
បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេស Antony Blinken
បាននិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ក្នុងការទទួលយកបទឈប់បាញ់ ដែលបានស្នើឡើង
ដែលនឹងផ្អាកសង្គ្រាមជាមួយអ៊ីស្រាអែល យ៉ាងហោចណាស់ ប្រាំមួយសប្តាហ៍ នៅមុនថ្ងៃបុណ្យ
រ៉ាម៉ាដាន។
ក្រុមអ្នកសម្រុះសម្រួលរបស់អាមេរិក អេហ្ស៊ីប និងកាតា កំពុងព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀង
ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅហ្គាហ្សា និងបើកការដោះដូរចំណាប់ខ្មាំងក្រុមហាម៉ាស់សម្រាប់
ប៉ាឡេស្ទីនដែលជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។
ខណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានយល់ព្រមចំពោះក្របខ័ណ្ឌនៃបទ
ឈប់បាញ់ដែលបានស្នើឡើង ការទាមទារឱ្យរដ្ឋជ្វីហ្វដកទ័ពទាំងអស់របស់ខ្លួន ហើយចាប់ផ្តើមការកសាង
សង្កាត់នានានៅក្នុងតំបន់ហ្គាហ្សាឡើងវិញហាក់ដូចជាមិនប្រាកដប្រជានៅឡើយនោះទេ៕
ប្រែសម្រួល៖ស៊ុនលី