បរទេស៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសថៃ បានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀត ដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈដែលមនុស្ស ជាង ១០ លាននាក់ក្នុងប្រទេសនេះ តម្រូវឱ្យមានការព្យាបាល សម្រាប់បញ្ហាសុខភាព ដែលទាក់ទងនឹងការបំពុលនៅឆ្នាំ ២០២៣។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រុមប្រឹក្សា អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ទីក្រុងនានាតែងតែជាប់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ក្នុងពិភពលោក ដែលបរិយាកាសមាន ភាគល្អិត PM 2.5 ក្នុងកំឡុងខែដើមឆ្នាំ ដោយសារកសិករដុតគល់ជញ្ជ្រាំង និងផ្សែងហុយ។
ក្រុមប្រឹក្សានេះ បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន គួរតែដាក់អាទិភាពលើការដោះស្រាយ ផលប៉ះពាល់របស់កម្រិត ភាគល្អិត PM2.5 មកលើសុខភាពសាធារណៈ ។ ទិន្នន័យពីក្រសួង សុខាភិបាលថៃ បង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រជាជនរហូតដល់ ១០,៥ លាននាក់ក្នុងប្រទេសបាន ទទួលរងនូវជំងឺ ដែលទាក់ទងនឹងការ បំពុលបរិយាកាស។
ចាប់តាំងពីដើមឆ្នាំនេះ មក ប្រជាជនថៃ ប្រហែល ១,៦ លាននាក់ត្រូវការការ ព្យាបាលសម្រាប់ បញ្ហាដែលទាក់ទងនឹង ការបំពុលបរិយាកាស ។ គុណភាពខ្យល់នៅក្នុងប្រទេសថៃធ្លាក់ចុះជាប្រចាំនៅដើមឆ្នាំ ដោយសារផ្សែងចេញ ដោយសារតែកសិករដុតគល់ជញ្ជ្រាំងនៅក្នុងវាលស្រែ ដោយបន្ថែមការបំភាយឧស្ម័នក្នុងផ្នែកឧស្សាហកម្ម និងផ្សែងរថយន្ត។
កាលពីខែមុន ប្រជាជនក្នុងទីក្រុងបាងកក ត្រូវបានគេប្រាប់ ឱ្យធ្វើការពីផ្ទះរយៈពេលពីរថ្ងៃ ខណៈដែលស្រទាប់អ័ព្ទពុល បានគ្របបាំងរាជធានីថៃ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
