ព័ត៌មានអន្តរជាតិ

លោកWangYi​​​ ៖​ ការទូត របស់ចិន បានផ្តល់ជាផែនការចិន ដល់ពិភពលោក

ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើសន្និសីទ សារព័ត៌មាន ។ លោកWangYiសមាជិកការិល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិន និងបរទេសអំពីបញ្ហាពាក់ព័ន្ធនឹង “គោលនយោបាយការទូតនិង ទំនាក់ទំនងជាមួយក្រៅ ប្រទេសរបស់ប្រទេសចិន” ។

លោកWangYiបានថ្លែងថា នៅឆ្នាំ២០២៣ ក្រោមការដឹកនាំយ៉ាងមុតមាំ របស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក XiJinping ជាប្រមុខស្នូល ការទូតចិន បានអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានចាត់”ប្រតិបត្តិការចិន”សម្រាប់ជំរុញសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ជាផែនការចិន សម្រាប់ដោះស្រាយវិបត្តិ និង ការប្រឈម គ្រប់បែបយ៉ាង ក៏ដូចជាបានរួមចំណែករបស់ចិន ក្នុងការជំរុញបុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដែលបានត្រួសត្រាយកម្រិតថ្មីស្តីពីទ្រឹស្តីនិងការអនុវត្តជាក់ស្តែងផ្នែកការទូតរបស់ចិន។

លោកWangYiបានថ្លែងបន្តថា បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោក កំពុងមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិកំពុងជួបប្រទះនឹងការសាកល្បងជាច្រើន ប្រឈមនឹងបរិយាកាសអន្តរជាតិ ដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំង ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិង ជាកម្លាំងវឌ្ឍនភាព របស់ពិភពលោកយ៉ាង មុតមាំមិនងាករេ ៕

To Top