ស៊ីដនី៖ អូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យប្រទេសនានា “ជៀសវាងសកម្មភាពឯកតោភាគីណាមួយ” ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង នៅពេលបញ្ចប់កិច្ចប្រជុំកំពូល រយៈពេលបីថ្ងៃកាលពីថ្ងៃពុធ ចំពេលមានអាកប្បកិរិយាអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងដែនទឹកជម្លោះ។
ប្រទេសសមាជិកអាស៊ាន បានចូលរួមក្នុងកិច្ចចរចាពិសេស នៅទីក្រុងមែលប៊ន ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងជាមួយអូស្ត្រាលី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយនៅឯការសន្និដ្ឋាន នៃកិច្ចប្រជុំកំពូលមេដឹកនាំក៏បាន សង្កត់ធ្ងន់លើតម្រូវការ ដើម្បី “ជៀសវាងសកម្មភាព ដែលអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការគណនាខុស” ។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប៉ះទង្គិចចុងក្រោយបំផុត រវាងនាវាចិននិងហ្វីលីពីន នៅក្នុងដែនទឹកដែលមានជម្លោះ។ យោងតាមអាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា នាវាឆ្មាំសមុទ្រចិនពីរគ្រឿងបាន បាញ់កាំភ្លើងបាញ់ទឹកទៅលើទូក ដែលជួលដោយកងទ័ពជើងទឹកហ្វីលីពីន ដោយបានធ្វើឱ្យខូចខាត និងធ្វើឱ្យបុគ្គលិក ៤ នាក់នៅលើនោះរងរបួសស្រាល។
អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអង្គារថា នាវាឆ្មាំឆ្នេរសមុទ្រចិនមួយគ្រឿង ក្នុងចំណោមពីរគ្រឿងក៏បានបុកជាមួយ នាវាឆ្មាំសមុទ្រហ្វីលីពីនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងមែលប៊ន បន្ទាប់ពីកិច្ចប្រជុំកំពូល ហើយបានសម្តែងការព្រួយបារម្ភ របស់ទីក្រុងកង់បេរ៉ា ចំពោះ “អាកប្បកិរិយាមិនមានសុវត្ថិភាព និងអស្ថិរភាព ដែលកំណត់លក្ខណៈនៃចលនានេះថាជាគ្រោះថ្នាក់ និងបន្ថែមថាពួកគេប្រថុយការគណនាខុស ដែលអាចនាំឱ្យមានការកើនឡើង” ។
មានមតិផ្សេងគ្នាក្នុងចំណោម សមាជិកអាស៊ានទាក់ទងនឹងអាកប្បកិរិយា ឈ្លានពានរបស់ចិន និងវត្តមានដែលកំពុងកើនឡើង នៅក្នុងតំបន់ទូលំទូលាយ ប៉ុន្តែដោយសារឥទ្ធិពលសេដ្ឋកិច្ច ដ៏រឹងមាំរបស់ទីក្រុងប៉េកាំងនៅទីនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា