ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងរុស្ស៊ី បានបង្កើតគំរូថ្មីមួយនៃទំនាក់ទំនងប្រទេសធំៗ ដែលខុសគ្នាទាំងស្រុងពីវិធីសាស្រ្តនៃសង្គ្រាមត្រជាក់ ដែលគេលែងប្រើ។
ដោយឈរលើមូលដ្ឋាននៃការមិនចងសម្ព័ន្ធភាព ការមិនប្រឈមមុខដាក់គ្នា និងមិនកំណត់គោលដៅភាគីទីបីណាមួយ ចិន និងរុស្ស៊ី ខិតខំដើម្បីភាពជិតខាងល្អ និងមិត្តភាពយូរអង្វែង ហើយស្វែងរកការសម្របសម្រួលយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្នុងសម័យប្រជុំសភាជាតិ។
លោកបានកត់សម្គាល់ថា ឧស្ម័នធម្មជាតិរបស់រុស្សី កំពុងបញ្ឆេះដល់គ្រួសារចិនជាច្រើន ហើយរថយន្តដែលផលិតដោយចិន កំពុងដំណើរការលើផ្លូវរុស្ស៊ី ដែលបង្ហាញយ៉ាងពេញលេញនូវភាពធន់រឹងមាំ និងការរំពឹងទុកយ៉ាងទូលំទូលាយនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងរុស្ស៊ី។
លោកបានលើកឡើងថា “ការរក្សា និងពង្រីកទំនាក់ទំនងចិន-រុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្តរបស់ភាគីទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ហើយវាក៏ជាអ្វីដែលយើងត្រូវធ្វើ ដើម្បីរក្សាឱ្យស្របតាមនិន្នាការនៃពិភពលោក”៕
ប្រែសម្រួល ឈូក បូរ៉ា