ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន កំពុងផ្តល់ភាពប្រាកដ ប្រជាកាន់តែច្រើន ដល់ពិភពលោកតាមរយៈ ស្ថិរភាពរបស់ខ្លួន

ក្នុងសន្និសីទសារព័ត៌មាន នៃមហាសន្និបាតសភាទាំងពីរ នៃប្រទេសចិន ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ   លោកWang Yiសមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានឆ្លើយសំណួរចំនួន២១ របស់អ្នកសារព័ត៌មានចិន និងបរទេសដែលពាក់ព័ន្ធ នឹងវិស័យជាច្រើន ដូចជាទំនាក់ទំនងរវាងប្រទេសធំ  ចំណុចក្តៅក្នុងតំបន់និងអភិបាលកិច្ចសកលជាដើម។ តាមរយៈការឆ្លើយសំណួរទាំងនេះ មជ្ឈដ្ឋានខាងក្រៅបានទទួល សញ្ញាយ៉ាងច្បាស់លាស់មួយ ៖ ប្រទេសចិនកំពុងផ្តល់ភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោក តាមរយៈស្ថិរភាពរបស់ខ្លួន ។

“ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព  កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាពរបស់ពិភពលោក យ៉ាងមុតមាំមិនងាករេ” ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន បានចាត់ទុកការបង្ហាញ ឥរិយាបថរបស់ភាគីចិននេះ ជាសេចក្តីប្រកាស របស់ការទូតប្រទេសចិន ។

សន្តិភាពគឺជារឿងចម្បង។ ពេលបច្ចុប្បន្ននេះ  វិបត្តិអ៊ុយក្រែន បានដំណើរការជាបន្តបន្ទាប់   ស្ថានការណ៍ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានឡើង កម្តៅហើយការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង ។ ក្នុងនាមជាប្រទេសធំដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយសន្តិភាព  ប្រទេសចិនមិនត្រឹម តែសង្ឃឹមថា  ខ្លួននឹងមានសន្តិសុខ និងស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម ដើម្បីសន្តិភាព ពិភពលោកផងដែរ ។ នៅឆ្នាំ២០២៣ ពីការជំរុញប្រទេសទាំងពីរ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ ឱ្យចាប់ដៃគ្នានិងសម្រេចបាននូវសន្តិភាព   ដល់ការធ្វើកិច្ច សម្របសម្រួល ក្នុងវិបត្តិអ៊ុយក្រែន  រហូតដល់ការជំរុញ ឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចចិត្ត លេខ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីន និង អ៊ីស្រាអែល  ភាគីចិនបាននិងកំពុងដោះស្រាយបញ្ហា ចំណុចក្តៅតាមវិធីសាស្ត្ររបស់ខ្លួន  ពោលគឺប្រកាន់ខ្ជាប់ នូវការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាតាមវិធីនយោបាយ  ប្រកាន់ខ្ជាប់ឥរិយាបថប្រកបដោយសត្យានុម័ត និងយុត្តិធម៌ ក៏ដូចជាប្រកាន់ខ្ជាប់នូវការ ដោះស្រាយបញ្ហាពីឬសគល់ ។

ស្ថិរភាពគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ ។ ពេលបច្ចុប្បន្ននេះ  ប្រទេសលោកខាងលិចមួយចំនួន កំពុងអនុវត្តឯកតោភាគីនិយមនិងគាំពារ និយមដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២  និងធ្វើឱ្យពិភពលោកមានភាពកាន់តែច្របក់ប្របូល។  រីឯផែនការអភិបាលកិច្ចសកល ដែលលើកឡើង ដោយប្រទេសចិនស្តីពី”ពហុប៉ូលភាវូបនីយពិភពលោកដ៏ស្មើគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ ជាទូទៅនិងប្រកបដោយបរិយាប័ន”  គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទូទៅនៃយុគសម័យ  ហើយបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់”សកលខាងត្បូង(GlobalSouth)”។ ពីការជំរុញការពង្រីករដ្ឋសមាជិកនៃBRICSនៅឆ្នាំ២០២៣  ដល់ការរៀបចំ ជាម្ចាស់ផ្ទះនូវវេទិកា កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅឆ្នាំ២០២៤  កិច្ចខិតខំប្រឹងប្រែង របស់ភាគីចិន បានជំរុញ”សកលខាងត្បូង” ឱ្យក្លាយជាកម្លាំងគន្លឹះក្នុងការធ្វើកំណែ ទម្រង់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលនាំមកនូវទិដ្ឋភាពថ្មី ដល់អភិបាល កិច្ចសកល ។

ការអភិវឌ្ឍគឺជាកូនសោមាស ក្នុងការដោះស្រាយបញ្ហាទាំងអស់ ។ ក្នុងបរិបទបច្ចុប្បន្នដែលកម្លាំងចលករ នៃការអភិវឌ្ឍសកលមិនគ្រប់គ្រាន់  និងប្រទេសមួយចំនួនតូច អនុវត្ត”ការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់”   ប្រទេសចិនបានលើកឡើងយ៉ាងមុតមាំថា ចាំបាច់ត្រូវតែបង្កើតសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ។ នៅឆ្នាំ២០២៣  ប្រទេសចិនបានរួមចំណែកមួយភាគបី នៃកំណើនសេដ្ឋកិច្ចពិភពលោក តាមរយៈល្បឿនកំណើន សេដ្ឋកិច្ច៥.២ភាគរយរបស់ខ្លួន   ម៉ាស៊ីនក្បាល”ម៉ាកចិន”នៅតែមានភាពខ្លាំងក្លា ។ នាពេលបច្ចុប្បន្ននេះ  កម្រិតសរុបនៃពន្ធគយរបស់ប្រទេសចិន ត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតស្មើគ្នានឹងប្រទេសអភិវឌ្ឍន៍ នៃអង្គការពាណិជ្ជកម្មពិភពលោក   ការអនុញ្ញាតិឱ្យចូលទីផ្សារ នៃឧស្សាហកម្មផលិតកម្ម ត្រូវបានបើកចំហដោយ គ្រប់ជ្រុងជ្រោយ   ការជំរុញការបើកចំហនៃឧស្សាហកម្ម សេវាកម្មត្រូវបានពន្លឿន  អត្រានៃផលចំណេញ នៃការវិនិយោគបរទេស បានកាន់លំដាប់ជួរមុខលើពិភពលោក ។ ការធ្វើទំនើបកម្ម តាមបែបផែនចិន កំពុងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយប្រទេសចិនដែលពោរពេញ ទៅដោយឱកាសមិន គួរខកខានបាននោះឡើយ ៕

To Top