ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៧១៧នាក់ហើយ និងចំនួន ៧២.១៥៦នាក់ផ្សេងទៀតបានរងរបួស ។
នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨៦នាក់ និងចំនួន ១១៣នាក់ផ្សេងទៀតបានរងរបួស ។
ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០.៧១៧នាក់ និងរបួសដល់ ៧២.១៥៦នាក់ គិតចាប់តាំងពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា