បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា ពិភពលោកទំនើបនេះ គឺមិនមានភាពយុត្តិធម៌ឡើយ សម្រាប់គ្រប់គ្នាប៉ុន្តែ វិសមភាពសង្គម និងវិសមភាពសកលអាចត្រូវបាន ដោះស្រាយដោយការបង្កើតពិភពលោកពហុប៉ូឡា។
ថ្លែងនៅក្នុងពិធីបិទមហោស្រព យុវជនពិភពលោក (WYF) នៅទីក្រុង Sochi លោក Putin បាននិយាយថា ៖មិនមានលក្ខខណ្ឌស្មើគ្នា នៅក្នុងពិភពលោកសម្រាប់មនុស្សគ្រប់គ្នានោះទេ នេះជាអយុត្តិធម៌ចម្បងនៃ សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។
គួរឲ្យដឹងដែរថាមេដឹកនាំរុស្ស៊ី បានកត់សម្គាល់ថានៅសហរដ្ឋអាមេរិក ប្រជាជនអាចស្លាប់ នៅមាត់ទ្វារមន្ទីរពេទ្យ ប្រសិនបើពួកគេមិនមានការធានារ៉ាប់រង ផ្នែកវេជ្ជសាស្រ្ត ដែលនេះជាឧទាហរណ៍ស្រាប់។
លោកបន្តថា៖ពិភពលោកនេះអយុត្តិធម៌ នោះប្រាកដណាស់ ហើយអ្នកដែលមិនមានប្រាក់ចំណូល គ្រប់គ្រាន់មិនអាចទទួលបានការអប់រំធម្មតា ឬមានសិទ្ធិពឹងផ្អែកលើ ការថែទាំវេជ្ជសាស្រ្ដឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី