បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ហ្គេមសង្រ្គាមឬសមយុទ្ធ យោធាដែលមឈ្មោះថា Steadfast Defender 2024 ដែលកំពុងបន្តរបស់ណាតូ កំពុងបង្កើនភាពតានតឹង ជាសកលដោយការក្លែង ធ្វើការប្រឈមមុខគ្នា ផ្នែកយោធាជាមួយទីក្រុងមូស្គូ។
នេះជាការលើកឡើង ដោយលោកNikolay Patrushev ហើយលោកក៏បានលើកឡើង ពីការកើនឡើង នៃការចំណាយ
ខាងយោធារបស់សម្ព័ន្ធភាពថា ជាការបង្ហាញពីធម្មជាតិ ដែលអាចនឹងបន្តធ្វើការកាន់តែឈ្លានពាន ទៅលើប្រទេសណាមួយ
បន្ថែមទៀត ។
គួរឲ្យដឹងដែរថា សមយុទ្ធដែលត្រូវបានគេសាទរថា ជាអង្គការណាតូដ៏ធំបំផុត ដែលបានធ្វើក្នុង រយៈពេលជាច្រើនទសវត្សរ៍មក ហើយនោះ បានចាប់ផ្តើមនៅចុងខែមករា ហើយនឹងបញ្ចប់នៅខែឧសភា ដោយក្នុងនោះមានទាហាន ចូលរួមប្រហែល
ទៅដល់៩ម៉ឺននាក់នាក់ មកពីរដ្ឋសមាជិកទាំង៣២ប្រទេស ។
លើសពីនេះ ក៏មានចូលរួមពី រថយន្តប្រយុទ្ធចំនួន១១០០គ្រឿង រួមទាំងរថក្រោះចំនួន១៣៣គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើង
ចំនួន៥៣៣គ្រឿង ព្រមទាំងនាវាកងទ័ពជើងទឹកជាង ៥០គ្រឿង និងឧទ្ធម្ភាគចក្រ ៨០គ្រឿង យន្តហោះគ្មានមនុស្សបើក
និងយន្តហោះចម្បាំងជាច្រើនផ្សេងទៀត ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី