បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសតំបន់បាល់ទិក បានប្រកាសថា អង្គការណាតូនឹងដាក់ប្រព័ន្ធមីស៊ីលប្រឆាំងអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលីទុយអានី ក្នុងកំឡុងឆ្នាំ២០២៤នេះ ។
គួរឲ្យដឹងដែរថា ប្រទេសលីទុយអានី មានព្រំប្រទល់ជាប់ នឹងតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយបេឡារូស ដែលជាសម្ព័ន្ធមិត្ត របស់រុស្ស៊ីផងដែរ។
លោក Arvydas Anusauskas រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសបាននិយាយក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុង Vilnius កាលពីថ្ងៃព្រហស្បតិ៍ថា ៖ នៅឆ្នាំនេះ ប្រព័ន្ធការពារដែន អាកាសដ៏ល្បី នៅទីបំផុតនឹងអាចដំណើរការបាន យ៉ាងហោចណាស់មួយផ្នែកនៅក្នុងប្រព័ន្ធការពារជាតិរបស់យើង។
រំលឹកដែរថាកាលពីឆ្នាំមុន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប បានផ្តល់នូវអាគុយ ថាមពលសម្រាប់មីសីល Patriot ជាច្រើនដល់អ៊ុយក្រែន ជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រទីក្រុងគៀវ អំឡុងពេលមានជម្លោះជាមួយទីក្រុងមូស្គូ៕
ប្រែសម្រួល៖ស៊ុនលី