ព័ត៌មានអន្តរជាតិ

អត្ថាធិប្បាយ ៖ រួមចំណែក អភិវឌ្ឍសកល តាមលំអានទំនើបកម្ម សង្គមនិយម តាមបែបផែនចិន ដែលបានត្រួសត្រាយ ដោយមហាសន្និបាត សភាទាំងពីរ

ដោយគោរព និងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន នូវបំណងដើម របស់បក្សកុម្មុយនិស្តចិន នោះមាគ៌ាអភិបាល កិច្ចតាមបែបផែនចិន ជាមាគ៌ាឆ្ពោះទៅរកការ ធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើង សម្រាប់ប្រជាជន ។ ប្រជាជនចិនយល់ច្បាស់ណាស់ថា ដោយមានជំនឿលើមាគ៌ា ទំនើបកម្មសង្គម និយមតាមបែបផែនចិន គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយត្រីវិស័យ ក្នុងការដឹកនាំប្រជាជាតិចិន ឆ្ពោះទៅរកភាពជឿនលឿន នៃសង្គមនិយម តាមបែបផែនចិន និង ការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិន ។ មាគ៌ាទំនើបកម្មសង្គម និយមតាមបែបផែនចិន គឺជាការធានាជាមូលដ្ឋាន នូវការធ្វើទំនើបកម្ម និងការអភិវឌ្ឍរបស់ចិន ។ មាគ៌ានេះមានប្រព័ន្ធមួយ ដែលមានលក្ខណៈពិសេសចិន ដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង នោះគឺ មហាសន្និបាត សភាទាំងពីរ ។ ក្នុងន័យនេះ ពិភពលោកបាន និងកំពុងផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះមហាសន្និបាត ទាំងពីររបស់ប្រទេសចិន ដែលជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ប្រជាធិបតេយ្យ តាមបែបផែនចិន ដែលបានតម្កល់ផលប្រយោជន៍ ជាអាទិភាព ដល់ប្រជាជនចិន និយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ព្រោះប្រជាធិបតេយ្យគឺ ជាមធ្យោបាយសម្រាប់តម្កល់ ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជន ក្នុងនាមជាម្ចាស់អំណាច តែប្រជាធិបតេយ្យ មិនមែនជាគោល បំណងរួមដែលមានលក្ខណៈ ឯកសណ្ឋានទេ ។

ដោយមិនបានបដិសេធថា សេដ្ឋកិច្ចសកលកំពុងរងគ្រោះ ដោយសារវិបត្តិជាច្រើន ប្រទេសចិនមិនយល់ថា មានជម្រើសណា មួយល្អជាងកិច្ចប្រឹងប្រែង ដើម្បីឱ្យពិភពលោក រួមគ្នា កសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ស្របនឹង ប្រសាសន៍របស់លោក Wang Yi បានថ្លែងនៅក្នុង ឱកាសបើកធ្វើសន្និសីទ សារព័ត៌មានរបស់មហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ថា ចាប់តាំង ពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង នូវទស្សនៈស្តីពីសហគមន៍ រួមវាសនានៃមនុស្សជាតិមក ការកសាងសហគមន៍រួម វាសនា នៃមនុស្សជាតិបានវិវឌ្ឍន៍ពីទស្សនៈ និងគំនិតផ្តួចផ្តើមទៅជាប្រព័ន្ធវិទ្យាសាស្ត្រ ពោលគឺបានវិវឌ្ឍន៍ពីគំនិតផ្តួចផ្តើមចិន ទៅជាគំនិតឯកភាពរួមរបស់អន្តរជាតិ ក៏ដូចជាបានប្រែក្លាយពីទស្សនទាន ដ៏ល្អបវរទៅជាសមិទ្ធផលជាក់ស្តែងដែលបង្ហាញពីកម្លាំងជីវិតយ៉ាងខ្លាំងក្លា ហើយគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើម សកលចំនួន៣ (១-អភិវឌ្ឍ ២-សន្តិសុខ និងអរិយធម៌) ជាសសរស្តម្ភដ៏រឹងមាំ ដល់ពិភពលោករួមគ្នា ក្នុងចរន្តពហុភាគីនិយម ក្នុងការពង្រឹងសន្តិភាព ពង្រីកទំហំ នៃការអភិវឌ្ឍ តាមលំអាននៃកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ប្រទេសចិនបានបង្កើតសហគមន៍ រួមវាសនាដែលមានទម្រង់ខុសៗគ្នា ក្នុងវិស័យជាច្រើនជាមួយប្រទេសនិងតំបន់រាប់សិប ដោយបានពន្លាតពីទ្វេភាគី ដល់ពហុភាគី ពីក្នុងតំបន់ដល់ពិភពលោកទាំងមូល ពីសុខាភិបាលដល់បណ្តាញ អ៊ីនធឺណេតនិងមហាសមុទ្រ។

ដោយប្រកាន់ខ្ជាប់យ៉ាង មុតមាំថា ការអភិវឌ្ឍគឺជាហេតុផល ដ៏រឹងមាំមួយរបស់ប្រទេសនិងពិភពលោក ឯសន្តិភាពកាន់តែជាហេតុផល ដ៏រឹងមាំនៅក្នុងការ សម្រេចបានការ អភិវឌ្ឍ ទើបប្រទេសចិន បានរួមចំណែកផ្តល់លំ នឹងនិងការរីកចម្រើនដល់សេដ្ឋកិច្ចសកលនិយាយជារួម ដល់ប្រទេសចិន និយាយដោយឡែក ដូចទៅនឹងរបាយការណ៍ការងាររដ្ឋាភិបាល ដែលដាក់ជូនមហាសន្និបាត នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិនឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍ «កម្លាំង ផលិតកម្មគុណភាពថ្មី» ដែលជាកម្លាំងផលិតកម្មទំនើប ប្រកបដោយលក្ខណៈ បច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវ ឥទ្ធិពលជាវិជ្ជមាន ដល់វិស័យផលិតកម្មពិភពលោក ។
ជាក់ស្តែងតាមមាគ៌ា ដែលបានចង្អុលបង្ហាញដោយមហាសន្និបាតសភា ទាំងពីរកាលពីឆ្នាំ២០២៣កន្លងមក ទើបសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ២០២៣ នៅតែដំណើរការប្រកបដោយស្ថិរភាព និងមានកំណើន ផលិតផលក្នុងស្រុកសរុប៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗ របស់ពិភពលោក ដូចមានចែងនៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនកាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីបើកមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ហើយតាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថា ពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា មាគ៌ាទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដែលមានវេទិកា ដ៏សំខាន់ ក្នុងការជជែកនិងផ្តល់យោបល់លើបញ្ហាជាតិ តាមរយៈមហាសន្និបាត នៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការដឹកនាំបក្ស និងប្រជាជន ឆ្ពោះទៅរកភាពជឿនលឿន នៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។
ដោយឈរយ៉ាង រឹងមាំ ជាមួយសហគមន៍អន្តរជាតិ មហាសន្និបាត នៃសភាទាំងពីរ គឺជាឧត្តមានុភាពពិសេស នៃនយោបាយប្រជាធិបតេយ្យ បែបពិគ្រោះ យោបល់ នៃលទ្ធិសង្គម និយម តាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាពរបស់ប្រជាជនចិន និយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ស្របទៅនឹងការប្រតិបត្តិជាក់ស្តែង របស់ប្រទេសចិនដូចទាំងស្រុងជាមួយសេចក្តីប្រកាសដ៏ឱឡារិក របស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរនិង ឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសនានា ដើម្បីទទួលបានផល ប្រយោជន៍រួម ការអភិវឌ្ឍ រួមនិងវិបុលភាពរួម ដូចមានចែង នៅក្នុងរបាយការណ៍ ការងារ រដ្ឋាភិបាលចិន ដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិន កាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីបើក មហាសន្និបាត លើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤ ដោយបានគូសរំលេចនូវចំណុចសំខាន់មួយថា «ក្នុងឆ្នាំ២០២៤ ប្រទេសចិននឹង បន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាព នៃការអភិវឌ្ឍរបស់ប្រទេសចិន»។

ជារួម មហាសន្និបាត នៃសភាទាំងពីរ គឺជាត្រីវិស័យប្រកប ដោយនិយាមគរុសភា ដែលពោរពេញដោយឫទ្ធានុភាព ដែលមិនត្រឹមដឹកនាំការអភិវឌ្ឍ របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាយន្តការប្រកបដោយ ថាមពលពោរពេញ ដោយស័ក្តិសិទ្ធិភាពក្នុងការចូល រួមបង្កើនកម្លាំង ដល់ការ អភិវឌ្ឍសកលទៀតផង។ តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថា ប្រទេសចិន នឹងបន្តដំណើរ អភិវឌ្ឍរបស់ខ្លួនតាមមាគ៌ា ទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងជំរុញ ល្បឿននៃការកសាង សហគមន៍ជោគវាសនារួម របស់មនុស្សជាតិឈរលើទម្រដ៏រឹងមាំនៃសន្តិភាព៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top