ព័ត៌មានអន្តរជាតិ

ស្លាប់៥នាក់ នៅហ្គាហ្សា ដោយសារការ ទំលាក់ជំនួយ មនុស្សធម៍ពីអាកាស

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ រួមទាំងកុមារ២នាក់ ត្រូវបានសម្លាប់ ដោយសារការទំលាក់ ជំនួយមនុស្សធម៍ពីយន្តហោះ នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ ពួកគេត្រូវបានគេរាយការណ៍ថា ត្រូវបានកិនពីលើដោយដុំអាហារ នៅពេលដែលឆ័ត្រយោង របស់វាមិនអាចដាក់ពង្រាយបានត្រឹមត្រូវ។

យន្តហោះដឹកជញ្ជូន របស់សហរដ្ឋអាមេរិក បារាំង ហូឡង់ បែលហ្ស៊ិក ហ្ស៊កដានី និងអេហ្ស៊ីបបានទម្លាក់កញ្ចប់ អាហារយោធានៅលើតំបន់ហ្គាហ្សា ក្នុងអំឡុងពេលថ្ងៃ ដើម្បីព្យាយាម បន្ធូរបន្ថយលក្ខខណ្ឌ ដែលអង្គការសហប្រជាជាតិ បានពិពណ៌នាថា ជាគ្រោះទុរ្ភិក្ស ដែលជិតមកដល់ដោយក្នុងនោះ អ៊ីស្រាអែល​មិន​បាន​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ អាហារ និង​ប្រេង ​ចូល​ក្នុង​តំបន់​ប៉ាឡេស្ទីន​អស់​រយៈពេល​ជាច្រើន ​ខែ​មក​ហើយ ខណៈដែលហេតុការណ៍​នេះ ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ម៉ោង ​ក្នុងស្រុក​នៅ​តំបន់ Al-Shati re ។

ការទំលាក់ជំនួស កាលពីថ្ងៃសុក្រគឺ ជាការទំលាក់លើកទីពីរ ក្នុងសប្តាហ៍នេះ ដែលភាគច្រើនរួមមានអាហារដែលខ្វះជាតិទឹក (MRE) ដែលមានបំណងសម្រាប់សមរភូមិ ឬតំបន់គ្រោះមហន្តរាយ ហើយអង្គការ សហប្រជាជាតិបានព្រមានថា ការទម្លាក់ពីយន្តហោះមានចំនួន តិចជាង ៤០០០០អាហារក្នុងមួយថ្ងៃ ហើយមិនមានកន្លែងណាដែលជិតគ្រប់គ្រាន់ សម្រាប់មនុស្សជាងពីរលាននាក់ ដែលរស់នៅក្នុងតំបន់ហ្គាហ្សា
នោះទេ ។

រំលឹកឡើងវិញដែរថា អ៊ីស្រាអែលបានប្រកាស សង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅហ្គាហ្សា បានវាយប្រហារដោយមិនបានរំពឹងទុក ការតាំងទីលំនៅ ក្បែរនោះកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ហើយឈ្លើយសឹករាប់សិបនាក់ត្រូវបានដោះលែង ជាបន្តបន្ទាប់ក្នុងអំឡុង ពេលបទឈប់បាញ់រយៈពេលមួយ សប្តាហ៍ក្នុងខែវិច្ឆិកា៕
ប្រែសម្រួល៖ស៊ុនលី

To Top