ហ្គាហ្សា៖ អគ្គស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)លោក Philippe Lazzarini បានឲ្យដឹងថាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ពិតជាពិបាកក្នុងការពិពណ៌នា និងមិនធ្លាប់ឃើញ ក្នុងវិបត្តិណាមួយពីមុនមក។
លោក Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងប្រឈមមុខនឹងសោកនាដកម្មដែលមិនទាក់ទងនឹងអាហារ” ដោយកត់សម្គាល់ថា ប្រជាជននៅតំបន់ហ្គាហ្សាទទួលរងពីប្រតិបត្តិការអត់ឃ្លានដោយចេតនាដែលអាចត្រូវបានជៀសវាង។

លោកបានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនប្រហែល ២,៣៥លាននាក់រស់នៅជិតឈានចូលដល់គ្រោះទុរ្ភិក្ស ហើយ “កុមារនៅទីនោះកំពុងស្លាប់ដោយសារភាពអត់ឃ្លាន និងស្រេកទឹក” ដោយសង្កត់ធ្ងន់លើតម្រូវការបើកផ្លូវកាត់ដី សម្រាប់រថយន្តជំនួយ ដើម្បីចូលទៅកាន់ហ្គាហ្សា។
លោកបានបន្ថែមថា យន្តហោះ ទម្លាក់ជំនួយ មិនអាចជំនួសជំនួយនៅលើដីបាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សា មនុស្សយ៉ាងហោចណាស់ ២០ នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់ដោយសារកង្វះ អាហារូបត្ថម្ភ និងគ្រោះរាំងស្ងួត ដែលបណ្តាលមកពីសង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
