ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក បណ្តាលឱ្យទូទាំងពិភពលោក បង់តម្លៃ ដើម្បីគៃបន្លំយកផល ប្រយោជន៍ផ្ទាល់ខ្លួន

បើនិយាយ ចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិក បានឆក់យកផលកម្រៃ ពីសង្គ្រាម គឺមិនមែនជារឿងសម្ងាត់ទេ ។ ទន្ទឹមនឹងការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន បានឡើង កម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយបានតែមាត់ពី “សន្តិភាព”និង “ប្រជាធិបតេយ្យ” ទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ ពីចំណុចនេះផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិ អាមេរិកបានថ្លែងក្នុងកិច្ចប្រជុំមួយលើកនៅសេតវិមានថា ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បាននាំមកនូវ “ផលកម្រៃ”ដល់សេដ្ឋកិច្ចអាមេរិក ។ អាវុធដែលភាគីអាមេរិក ដឹកជញ្ជូនទៅដល់អ៊ុយក្រែន គឺផលិតដោយកម្មករតំបន់នានា នៅទូទាំង អាមេរិក ការវិនិយោគទាំងនេះ បានពង្រីកទ្រង់ទ្រាយ នៃសំណង់របស់សហរដ្ឋអាមេរិក ដែលបង្កើត ឱកាសការងារជាច្រើន ដល់កម្មករ សហរដ្ឋអាមេរិក ។ លោកក៏បាននិយាយដោយត្រង់ៗថា ការគាំទ្ររបស់អាមេរិក នាំឱ្យជនជាតិអ៊ុយក្រែន បន្តចូលរួមការប៉ះទង្គិច ក្នុងពេលជាមួយគ្នានេះ ក៏មានអំណោយផល ដល់សេដ្ឋកិច្ចរបស់អាមេរិកដែរ ។

ការសម្តែងអាកប្បកិរិយាយ៉ាងកម្រោលបែបនេះ នាំឱ្យអ្នកផងទាំងពួងនឹកដល់ការផ្សាយដំណឹងមួយនៃទស្សនាវដ្តី 《The American Conservative》 កាលពីខែមេសាឆ្នាំ២០២២ដែលថា “ក្រុងវ៉ាស៊ីនតោននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ ។”អ្នកផងទាំងពួងចង់សួរថា តើអ៊ុយក្រែននឹងក្លាយជាឧបករណ៍ត្រូវពលីឬទូទាំងពិភពលោកសុទ្ធតែនឹងត្រូវគ្រប់ដណ្តប់ដោយស្រមោលខ្មៅនៃសង្គ្រាមដើម្បីវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិកមែនទេ?

ការប៉ះទង្គិចរវាងរុស្ស៊ីនិង អ៊ុយក្រែនជាសង្គ្រាមក្នុងតំបន់របស់អឺរ៉ុប ដែលមានភាពធ្ងន់ធ្ងរបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលនាំឱ្យប្រទេសសាមី និងទ្វីបអឺរ៉ុបបង់តម្លៃ ដ៏ឈឺ ឆ្អាលខ្លាំង តែបែរជានាំឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នក ឈ្នះដ៏ធំបំផុត ពោលគឺ ពីឈ្មួញសព្វាវុធដល់ឈ្មួញ កណ្តាលថាមពល រហូតដល់ឈ្មួញ កសិផល ពួកគេសុទ្ធតែទទួលបានផលកម្រៃយ៉ាងច្រើនពីភាពឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ។

ពេលថ្មីៗកន្លងទៅនេះ វេបសាយ 《The Wall Street Journal》 របស់អាមេរិកបានផ្សាយដំណឹងថា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេស”ដែលមានតម្លៃប្រហែល៩ម៉ឺន៥ពាន់លានដុល្លារអាមេរិកកាលពីខែកុម្ភៈឆ្នាំនេះ ក្នុងនោះ បូករួមទាំងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនដែលមានតម្លៃប្រហែល៦ម៉ឺនលានដុល្លារអាមេរិក ។ តាមមន្ត្រីរដ្ឋាភិបាលអាមេរិកទម្លាយឱ្យដឹងថា ចំនួន៦៤ភាគរយនៃថវិកានេះ នឹងត្រឡប់ទៅឧស្សាហកម្ម យោធារបស់អាមេរិកវិញ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក កសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ ជាថ្មីឡើងវិញ ព្រមទាំងផ្តល់ ការគាំទ្រខាងឱកាសការងារដល់រដ្ឋចំនួន៤០របស់សហរដ្ឋអាមេរិកផងដែរ ។ តាមការពិត ចំនួន៦៤ភាគរយប្រហែល តិចជាងការពិត ។ ពីព្រោះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ថ្លែងជាសាធារណៈថា ចំនួន៩០ភាគរយ នៃប្រាក់ទុន ជំនួយយោធា របស់ អាមេរិក ចំពោះកងទ័ពអ៊ុយក្រែនត្រូវបានប្រើប្រាស់ ក្នុងការផលិតសព្វាវុធ សម្រាប់ជួយដល់អ៊ុយក្រែន នៅសហរដ្ឋអាមេរិក ។
ផលកម្រៃពីសង្គ្រាម ជាទ្រព្យសម្បត្តិគ្មានសច្ចធម៌ទេ តែរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកបែរជាមានមោទនភាពណាស់ ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋាន ខាងក្រៅឃើញយ៉ាង ច្បាស់ថា សហរដ្ឋអាមេរិកបណ្តាល ឱ្យទូទាំងពិភពលោកបង់តម្លៃ ដើម្បីគៃបន្លំយកផលប្រយោជន៍ ផ្ទាល់ខ្លួន គឺមានអនុត្តរភាព និងអំណាចជិះ ជាន់យ៉ាងខ្លាំង ។ សកម្មជនបង្កសង្គ្រាមដែលដៃទាំងគូរ សុទ្ធតែប្រឡាក់ឈាមនោះ គឺជាមេខ្លោងនៃភាពចលាចល របស់ពិភពលោក ។
ទង្វើអនុត្តរភាពដែលពោរពេញ ទៅដោយភាពអាត្មានិយមនិងគ្មានចិត្តធម៌ ក៏ដូចជាចង់បង្កភាពចលាចល លើពិភពលោករបស់អាមេរិកបែបនេះ គួរឱ្យទូទាំងពិភពលោកប្រុង ប្រយ័ត្នកម្រិតខ្ពស់ ។ នេះក៏ដាស់តឿនអ្នកផង ទាំងពួងថា មានតែកម្លាំងគាំពារយុត្តិធម៌ និងសមភាពអន្តរជាតិធំធាត់ឡើង ថែមមួយកម្រិតទៀត ទើបអាចធ្វើការតតាំងគ្នាប្រកប ដោយប្រសិទ្ធភាពជាមួយ “ម៉ាស៊ីនសង្គ្រាម”អាមេរិក ហើយទើបអាចផ្តល់ការ ធានាកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍ នៃពិភពលោក ៕

To Top