ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មហាសន្និបាតសភា ទាំងពីរ នៃប្រទសចិន គឺជាបង្អួចដ៏សំខាន់ សម្រាប់មជ្ឈដ្ឋានខាងក្រៅ សង្កេតមើលនិងយល់ដឹង ពីប្រជាធិបតេយ្យរបស់ប្រទេសចិន

មហាសន្និបាតសភា ទាំងពីរ នៃប្រទសចិន បានធ្វើឱ្យពិភពលោកគិត ពិចារណាម្តងទៀត អំពីបញ្ហាថា តើ”អ្វីជាប្រជាធិបតេយ្យ” នេះបើតាមទស្សនៈ របស់លោក Gustavo Emilio Ngនិពន្ធនាយកនៃទស្សនាវដ្តី 《សម័យបច្ចុប្បន្ន》 នៃប្រទេសអាហ្សង់ទីន ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការ ទាំងមូល នៃប្រទេសចិន គឺជាប្រជាធិបតេយ្យដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនយ៉ាងប្រាកដប្រជា។ គឺដូចពាក្យសម្តីរបស់លោកអីញ្ចឹង មហាសន្និបាតសភាទាំងពីរ នៃប្រទសចិនដែលមួយឆ្នាំធ្វើម្តង គឺ ជាបង្អួចដ៏សំខាន់ សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើល និងយល់ដឹងពីប្រជាធិបតេយ្យ របស់ប្រទេសចិន ។

ឆ្នាំនេះគឺជាខួបលើកទី៧០នៃការបង្កើតមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិន និងខួបលើកទី៧៥ នៃការបង្កើតមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។
តំណាងប្រជាជន ទូទាំងប្រទេសចិន ចំនួនជិត៣ពាន់នាក់ និងសមាជិកសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន ចំនួនជាង២១០០នាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងប៉េកាំង ពីគ្រប់តំបន់ប្រទេសចិន នាំមកនូវសម្លេង របស់ប្រជាជន ដល់វេទិកាចូលរួមនិងពិភាក្សា កិច្ចការនយោបាយ ដ៏សំខាន់បំផុត របស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់ សម្រាប់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ ដែលបានបង្ហាញម្តងទៀត នូវភាពរស់រវើក នៃប្រជាធិបតេយ្យ បែបចិនចំពោះមជ្ឈដ្ឋានខាងក្រៅ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាង ទូលំទូលាយពី សហគមន៍ អន្តរជាតិ ។ យោងតាមគោលគំនិតនេះ ប្រជាជនទូទាំង ប្រទេសចិន បានអនុវត្តតាមផ្លូវច្បាប់ នូវការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយ តាមបែបប្រជាធិបតេយ្យ ការសម្រេចគោលនយោបាយតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង តាមបែប ប្រជាធិបតេយ្យនិងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យ ហើយគ្រប់គ្រងកិច្ចការរដ្ឋ គ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងវប្បធម៌ និងគ្រប់គ្រង កិច្ចការសង្គម តាមរយៈវិធិនិង ទម្រង់គ្រប់បែបយ៉ាងតាមផ្លូវច្បាប់ ។ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទសចិន កត្តាប្រជាធិបតេយ្យ ទាំងនេះត្រូវបានបង្ហាញ និងអនុវត្តយ៉ាងពេញលេញ ។

ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងល្អទេ តែគឺយកមកដោះស្រាយបញ្ហា របស់ប្រជាជនដែលត្រូវដោះស្រាយជាបន្ទាន់។ យោងតាមស្ថិតិឱ្យដឹងថា ស្ថាប័ននានា នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន បានទទួលសំណើនិងសេចក្តីស្នើច្បាប់ សរុបជាង១២០០០ ដែលបានលើកឡើង ក្នុងអំឡុងពេលមហាសន្និបាត សភាទាំងពីរនៃប្រទសចិន ហើយបានដោះស្រាយទាំងស្រុង ដោយទាន់ពេលវេលា ។ ស្ថាប័ននានា បានក្រេបយកមតិយោបល់ និងសំណ្នើជិត៤៧០០ ដែលលើកឡើង ដោយតំណាង ប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយ ហើយបានដាក់ចេញ គោលនយោបាយនិងវិធានការ ពាក់ព័ន្ធចំនួនជាង២០០០ ដែលបានជំរុញយ៉ាងខ្លាំងក្លា នូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការកែល្អជីវភាពរស់នៅ របស់ប្រជាជននៃប្រទេសចិន។

ឥស្សរជនសង្កេតការណ៍ជាច្រើននាក់ បានយល់ឃើញថា ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាភាពជោគជ័យ នៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏ជាភាពជោគជ័យ នៃរបបនយោបាយប្រជាធិបតេយ្យផងដែរ។ លោកស្រីNadia Helmyសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រ នយោបាយ នៃសាកលវិទ្យាល័យ Beni Suefប្រទេសអេហ្ស៊ីបបានយល់ឃើញថា សមិទ្ធផលដ៏មហាអស្ចារ្យ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍខាង សង្គមនិងសេដ្ឋកិច្ច គឺអាស្រ័យដោយប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល ។ យោងតាមលទ្ធផល នៃការស្ទង់ប្រជាមតិ ដែលធ្វើឡើងនៅប្រទេសចិន ដោយវិទ្យាស្ថានKennedyនៃសកលវិទ្យាល័យHarvardក្នុងរយៈពេលជាង១០ឆ្នាំជាប់ៗគ្នាបង្ហាញឱ្យឃើញថា កម្រិតពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលបានរក្សាលើសពី៩០ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

ពិភពលោកមាន ភាពសំបូរបែប ហើយការអភិវឌ្ឍ នៃប្រជាធិបតេយ្យ មិនមែនមានតែផ្លូវបែបលោកខាងលិច តែមួយគត់ទេ ។ ប្រទេសជាច្រើនកំពុងស្វែងរកផ្លូវនយោបាយប្រជាធិបតេយ្យ ដែលសមស្របនឹង សភាពការណ៍ជាតិរបស់ខ្លួន។ តាមរយៈមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ពិភពលោកអាចយល់ដឹង ពីការដំណើរការមីក្រូនៃប្រជាធិបតេយ្យរបស់ប្រទេសចិន អាចសង្កេតមើលឧត្តមភាព នៃរបបនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ក៏ដូចជាអាចយល់ច្បាស់ ពីលេខសម្ងាត់នៃការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសចិនផងដែរ ៕

To Top