ព័ត៌មានអន្តរជាតិ

ក្រុមភេរវករចំនួន១០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ បង្ក្រាបនៅក្នុងប្រទេសប៉ាគីស្ថាន

MNA

ឥស្លាម៉ាបាដ ៖ យោធាបានបញ្ជាក់ថា ក្រុមភេរវករចំនួន១០នាក់ ត្រូវបានសម្លាប់ និងចំនួន៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រតិបត្តិការ បង្ក្រាប២ផ្សេងគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ។

កងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការ ដែលមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់ នៅក្នុងសង្កាត់ North Waziristan នៃ ខេត្ត KP ដែលជាផ្នែកទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយ នៃកងទ័ពប៉ាគីស្ថានបានផ្សព្វផ្សាយ ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ISPR បានឲ្យដឹងថា នៅក្នុងអំឡុងពេលប្រតិបត្តិការលើកដំបូង ក្រុមភេរវករចំនួន៤នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខ និងភេរវករជាលើកដំបូង ចំណែកក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាត ភេរវករចំនួន៤នាក់ទៀតត្រូវបានសម្លាប់ ។

ខាង ISPR បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ ចលនារបស់ក្រុមភេរវករចំនួន៥នាក់ ដែលកំពុងព្យាយាមជ្រៀតចូលព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រូវបានចាប់បានដោយកងកម្លាំងសន្តិសុខ ។

ផ្នែក ISPR បានបញ្ជាក់ថា “បន្ទាប់ពីបានធ្វើការបាញ់ប្រហារ យ៉ាងខ្លាំង ភេរវករចំនួន២នាក់ត្រូវបានសម្លាប់ ខណៈដែលភេរវករចំនួន៣នាក់ ផ្សេងទៀតបានរងរបួស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top