ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី សេដ្ឋកិច្ចចិន នឹងផ្តល់ឱកាស សហប្រតិបត្តិការ កាន់តែច្រើន

ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ដែលបើកធ្វើជារៀងរាល់ឆ្នាំ របាយការណ៍ការងាររដ្ឋាភិបាល មិនត្រឹមតែជារបៀបវារៈ សំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រធាន បទចំណុចក្តៅមួយ ដែលទទួលបានការ យកចិត្តទុកដាក់ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេសផងដែរ ។ ដោយឡែកនៅក្នុង របាយការណ៍ ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះ មានពាក្យគន្លឹះមួយចំនួន ដូចខាងក្រោម ដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេស ។

ពាក្យ0គន្លឹះទីមួយ គឺ “កម្លាំងផលិតកម្ម គុណភាពថ្មី”

របាយការណ៍ការងារ រដ្ឋាភិបាលឆ្នាំ ២០២៤ នេះបានលើកឡើងថា នឹងជំរុញយ៉ាងខ្លាំងក្លា នូវការកសាងប្រព័ន្ធឧស្សាហកម្ម ទំនើបនិងពន្លឿន ការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ។ នេះជាលើកទីមួយហើយ ដែលគោលគំនិត នៃកម្លាំងផលិតកម្មគុណភាពថ្មី ត្រូវបានប្រើប្រាស់ក្នុងរបាយការណ៍ ការងាររដ្ឋាភិបាលបន្ទាប់ពីវាត្រូវ បានលើកឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះចំណុចនេះ ។

វេបសាយនៃទស្សនាវដ្តី«Mordern Diplomacy»របស់អឺរ៉ុបបានចុះផ្សាយអត្ថបទថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើ “កម្លាំងផលិតកម្មគុណភាពថ្មី” ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping កាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ នេះគឺជាគុណភាព នៃផលិតកម្មជឿនលឿនម្យ៉ាង ដែលជំរុញ ដោយការច្នៃប្រឌិតថ្មី ហើយក៏ជាមូលដ្ឋាន សម្រាប់ជំរុញការសម្រេច បាននូវការសិក្សាស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យាខ្ពស់ ដោយឯករាជ្យម្ចាស់ការផងដែរ ។

តាមការផ្សាយដំណឹង នៃវេបសាយ«Pakistan Today»បានឱ្យដឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងបង្ហាញទៅកាន់ ពិភពលោកពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មរចនា សម្ព័ន្ធសេដ្ឋកិច្ចនិងការអភិវឌ្ឍបៃតង របស់ចិន ក៏ដូចជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចបែបថ្មី និងការអភិវឌ្ឍនិងវឌ្ឍនភាព របស់សង្គមចិនផងដែរ ។
នាពេលថ្មីៗកន្លង ទៅនេះ វេបសាយ «Reporte Asia»របស់អាហ្សង់ទីនបានចុះផ្សាយអត្ថបទថា ប្រទេសចិន បានយកចិត្តទុក ដាក់ខ្ពស់ចំពោះ ការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មីដែលនឹង ជួយប្រទេសចិនឱ្យទទួលបានការវិវឌ្ឍ រីកចម្រើនប្រកប ដោយស្ថិរភាព ក្នុងឧស្សាកម្មងើបឡើងថ្មី ជាយុទ្ធសាស្ត្រ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករ យ៉ាងខ្លាំងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ ។

តាមការផ្សាយដំណឹង នៃវេបសាយព័ត៌មាន RAYHABER របស់តួកគីឱ្យដឹងថា ពីថាមពលថ្មី កុំព្យូទ័រ quantum ដល់មនុស្សយន្តខាងវិស័យឧស្សាហកម្ម ប្រទេសចិនសុទ្ធ តែបានបង្ហាញ ពីនិន្នាការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ក្នុងឧស្សាកម្មជាយុទ្ធសាស្ត្រដែលងើបឡើងថ្មី ឧស្សាហកម្មសំដៅ ទៅរកអនាគតនិងការធ្វើទំនើបកម្ម នៃឧស្សាហកម្មប្រពៃណី ដែលបានបំពេញបន្ថែម នូវកម្លាំងចលករដល់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន ប្រកបដោយនិរន្តរភាព និងភាពល្អបរិសុទ្ធ ។

ពាក្យគន្លឹះទីពីរ គឺ ៥ ភាគរយ

នាពេលបច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើន សេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើន ជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅ នៅឆ្នាំ ២០២៣ វាស្របតាមការប៉ាន់ប្រមាណ របស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមកនូវសញ្ញាវិជ្ជមាន ដល់ពិភពលោកផងដែរ ។

ឥស្សរជនអ្នកវិភាគ បានលើកឡើងថា ការកំណត់កំណើន ៥ ភាគរយជាគោលដៅរំពឹងទុក នៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះ គឺ ឆ្លងតាមរយៈការបញ្ជាក់ តាមបែបវិទ្យាសាស្ត្រដែលសមស្របនឹងលក្ខខណ្ឌប្រចាំឆ្នាំនៃផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សមស្របជាមូលដ្ឋាន នឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេច បានតាមការតស៊ូព្យាយាម ។

គោលដៅបានកំណត់ច្បាស់លាស់ហើយ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា ? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ៗចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងជំរុញ យ៉ាងខ្លាំងក្លា នូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅ នូវយុទ្ធសាស្រ្ត ស្តីពីការធ្វើឱ្យប្រទេសជាតិ មានភាពចំរុងចំរើនតាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីក តម្រូវការក្នុងស្រុក និងពង្រីកការបើកទូលាយ ប្រកបដោយ កម្រិតខ្ពស់ជាដើម ។ បើមើលពីផែនទី បង្ហាញផ្លូវទាំងនេះអាចឃើញថា ប្រព័ន្ធសារព័ត៌មាន បរទេសមានការយល់ដឹង កាន់តែជាក់ស្តែងចំពោះ”ឱកាសចិន” ។

តាមការផ្សាយដំណឹង របស់វេបសាយនៃកាសែត«The Wall Street Journal»អាមេរិកឱ្យដឹងថា តួលេខ ៥ ភាគរយនេះ គឺ ខ្ពស់ជាងការប៉ាន់ ប្រមាណកាលពីមុនរបស់គ្រឹះស្ថានអន្តរជាតិ ដូចជាអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិជាដើមដែលមានន័យថា ថ្នាក់ដឹកនាំរបស់ចិនមាន ជំនឿចិត្តក្នុងការជំរុញយ៉ាងសកម្ម ដល់ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ។

តាមការផ្សាយដំណឹងនៃកាសែត«The Independent» របស់រុស្ស៊ីឱ្យដឹងថា គោលដៅកំណើន ប្រចាំឆ្នាំនៃ GDP ចំនួន ៥ ភាគរយគឺ មានន័យថា ប្រទេសចិននៅតែជាអង្គភាព សេដ្ឋកិច្ចសំខាន់ៗមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត លើទូទាំងពិភពលោកដដែល ។
ពាក្យគន្លឹះទីបី គឺ ការបើកទូលាយការបើកទូលាយ គឺជាព័ត៌មានគន្លឹះមួយទៀត ដែលមជ្ឈដ្ឋានខាងក្រៅ មានការចាប់អារម្មណ៍ ក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលចិន នៅឆ្នាំនេះ ។ ពីការបន្ធូរបន្ថយការអនុញ្ញាត ឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍ និងសុខាភិបាលជាដើម ដល់ការពង្រីកការ លើកទឹកចិត្ត ឱ្យវិនិយោគិនបរទេសបណ្តាក់ទុនរហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុច ដើម្បីគាំទ្រ ការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ វិធានការ ស្តីពីការពង្រីក ការបើកទូលាយជាច្រើន ដែលបានកំណត់ ក្នុងរបាយការណ៍នេះបានបង្កើន ជំនឿចិត្តរបស់សហគ្រាសពហុជាតិ ។
ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួន បាននិងកំពុងបង្កើត “របងការពារ” និង”កាត់ផ្ដាច់ទំនាក់ទំនង និងខ្សែសង្វាក់” នាពេលបច្ចុប្បន្ន ប្រទេសចិនបាន និងកំពុងពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ចំពោះបរទេសជាបន្តបន្ទាប់ ដែលបានបំពេញបន្ថែមនូវស្ថិរភាព ដ៏កម្រមានដល់ពិភពលោក ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិន បានចេញផ្សាយ «របាយការណ៍ស្ទាបស្ទង់ បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤ »ដោយបង្ហាញថា ការប៉ាន់ប្រមាណ របស់សហគ្រាសអាមេរិក នៅប្រទេសចិន ចំពោះអនាគត អភិវឌ្ឍន៍របស់ចិន ក្នុងឆ្នាំ ២០២៣ ត្រូវបានលើក កម្ពស់ថែម មួយកម្រិតទៀត ហើយសហគ្រាសអាមេរិក ដែលចូលរួមផ្ដល់បទសម្ភាសន៍ ចំនួន ៥០ ភាគរយ ចាត់ទុកប្រទេសចិនថា ជាគោលដៅ វិនិយោគដំបូងគេ ឬឈរនៅលំដាប់ ៣ លេខខាងមុខលើទូទាំងពិភពលោក ។

កំណត់គោលដៅ ឱ្យបានជាក់លាក់ ក៏ត្រូវខិតខំប្រឹង ប្រែងឱ្យពេញទំហឹង ។ ក្នុងបរិបទបច្ចុប្បន្ន ដែលការប៉ះទង្គិចខាងភូមិសាស្ត្រ នយោបាយមានភាព កាន់តែតានតឹងនិងការស្តារ ឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ ប្រទេសចិននឹងជំរុញជាបន្តបន្ទាប់ នូវកំណើនខាងគុណភាព ប្រកបដោយប្រសិទ្ធភាពនិង កំណើនខាងបរិមាណ ដោយសមហេតុផល ក៏ដូចជានាំមកនូវកម្លាំងចលករថ្មី និងឱកាសថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ដោយឥតឈប់ឈរ ៕

To Top