ព័ត៌មានអន្តរជាតិ

ពាក្យគន្លឹះចិន ៖ កម្លាំងផលិតកម្ម គុណភាពថ្មី

ថ្មីៗកន្លងទៅនេះ ពាក្យក្តៅមួយបានក្លាយ ជាពាក្យពេញនិយម នៅក្នុងប្រទេសចិនគឺ ៖ កម្លាំងផលិតកម្មគុណភាពថ្មី ។ នៅដើមខែកញ្ញាឆ្នាំមុន លោក Xi Jinping មេដឹកនាំកំពូល របស់ប្រទេសចិន បានលើកឡើងពាក្យនេះ ជាលើកដំបូងក្នុងអំឡុង ចុះត្រួតពិនិត្យការងារ នៅភាគឦសានប្រទេសចិន ដែលបានទាក់ទាញ ការចាប់អារម្មណ៍ពីសង្គម និងបានក្លាយជាពាក្យ ពេញនិយមប្រចាំឆ្នាំ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Xi Jinping បានផ្តល់បទ បង្ហាញ យ៉ាងស៊ីជម្រៅអំពីកម្លាំងផលិតកម្ម គុណភាពថ្មីនៅក្នុងកិច្ចប្រជុំសិក្សាសមូហភាព នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC ដែលជាស្ថាប័នដឹកនាំខ្ពស់បំផុត របស់គណបក្សកាន់អំណាច ។ តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី ? តើធ្វើដូចម្តេច ដើម្បីបង្កើតកម្លាំងផលិតកម្ម គុណភាពថ្មី ? តើវានឹងមានឥទ្ធិពលអ្វីដល់ការ អភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ?
តើអ្វីជាកម្លាំងផលិតកម្ម គុណភាពថ្មី ?

គំនិតនៃផលិតកម្មគុណភាព រួមមានអត្ថន័យបីយ៉ាង ៖ ទី ១ “កម្លាំងផលិតកម្ម” ។ កម្លាំងផលិតកម្ម គឺជាសមត្ថភាពរបស់មនុស្ស ក្នុងការកែច្នៃធម្មជាតិ ។ បដិវត្តឧស្សាហកម្មសំខាន់ៗ ជាច្រើនក្នុងប្រវត្តិសាស្ត្រ បានមកពីការផ្លាស់ប្តូរ កម្លាំងផលិតកម្ម ។ ទី ២ គឺ “ថ្មី” ដែលសំដៅលើការប្រើប្រាស់ ឧស្សាហកម្មច្នៃ ប្រឌិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាជាងការពឹង ផ្អែកលើការផលិត និងការនាំចេញផលិតផល ឧស្សាហកម្មកម្រិតទាប ដើម្បីជំរុញការ អភិវឌ្ឍ ។ ទី ៣ គឺ”គុណភាព”បើធៀប នឹងការបង្កើន ចំនួនផលិតផលជាបន្តបន្ទាប់ និងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច តាមរយៈបរិមាណកម្លាំង ពលកម្ម និងដើមទុនច្រើន កម្លាំងផលិតកម្មគុណភាពថ្មី យកចិត្តទុកដាក់លើទម្រាប់អភិវឌ្ឍន៍ ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងកម្រិតខ្ពស់ ។ សេដ្ឋវិទូសម្គាល់ថា “កម្លាំងផលិតកម្មគុណភាពថ្មី” គឺជាការបង្ហាញដោយប្រមូលផ្តុំ នៃគំនិតសេដ្ឋកិច្ច របស់លោក Xi Jinping ដែលផ្តល់នូវការ ណែនាំខាងទ្រឹស្តី វិទ្យាសាស្ត្រ និងគោលការណ៍ណែនាំ សកម្មភាព សម្រាប់ការជំរុញ យ៉ាងទូលំទូលាយ នូវការអភិវឌ្ឍប្រកបដោយចីរភាព រឹងមាំនិងគុណភាពខ្ពស់ នៃសេដ្ឋកិច្ច របស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងឈានមុខគេក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មងើបឡើងថ្មី ជាយុទ្ធសាស្ត្រនិង ឧស្សាហកម្មនាពេលអនាគត ។

តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ?

ស្នូលនៃការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី គឺត្រូវប្រើប្រាស់ការច្នៃប្រឌិតផ្នែក បច្ចេកវិទ្យាជាកម្លាំងចលករ ហើយប្រើប្រាស់សមិទ្ធផល ច្នៃប្រឌិតថ្មី លើការអភិវឌ្ឍឧស្សាហកម្មទាន់ ពេលវេលា ទាក់ទិននឹងចំណុចនេះ លោក Xi Jinping បានរៀបចំផែនការដូចតទៅ ៖
ការកែឆ្នៃ និងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណី ។ ជាឧទាហរណ៍ រោងចក្រផលិតកម្មប្រពៃណីមួយចំនួន នៅក្នុងប្រទេសចិន បានសម្រេចបាននូវប្រតិបត្តិការ មិនប្រើកម្លាំងមនុស្សតាមរយៈការផ្លាស់ប្តូរឌីជីថលនិងឆ្លាតវៃ ។
បណ្ដុះនិងពង្រីកឧស្សាហកម្មងើបឡើងថ្មី ។ ឧស្សាហកម្មងើបឡើងថ្មី រីកចម្រើន ដូចជា ថាមពលថ្មី វត្ថុធាតុដើមថ្មី ការផលិតជឿនលឿននិងព័ត៌មាន អេឡិចត្រូនិក គឺជាសសរស្តម្ភថ្មី និងផ្លូវថ្មីដែលជំរុញកំណើនសេដ្ឋកិច្ច ។
គ្រោងផែនការនិង កសាងឧស្សាហកម្មនាពេលអនាគត។ ឧស្សាហកម្មនាពេលអនាគតគឺជាឧស្សាហកម្មដែលកំពុងរីកចម្រើនឆ្ពោះទៅមុខ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើបៗ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចេញពន្លក ឬដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម។ ពួកវាជាឧស្សាហកម្ម ជាយុទ្ធសាស្ត្រ ឈានមុខគេ ប្ដូរផ្លាស់ និងមិនច្បាស់លាស់ ។
បណ្ដុះបណ្ដាលធនធានមនុស្ស ខាងឧស្សាហកម្ម។ ការអភិវឌ្ឍនៃកម្លាំង ផលិតកម្មគុណភាពពថ្មី គឺមិនអាចបំបែកចេញពីមនុស្សបានឡើយ ហើយទាមទារឱ្យមានការបណ្ដុះបណ្ដាល នយោជិតប្រភេទថ្មីមួយ ចំនួនធំ ដែលមានទាំងចំណេះដឹង និងជំនាញថ្មីៗ។
តើកម្លាំងផលិតកម្ម គុណកម្មគុណភាពថ្មីនឹង ជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោក?
ការលើកកម្ពស់កម្លាំង ផលិតភាពថ្មីនឹងមានឥទ្ធិពលយ៉ាងខ្លាំង លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាលំបាកដែលមិនច្បាស់លាស់។ ប្រទេសចិនចាំបាច់ត្រូវបង្កើត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ បើកចំហ ដែលប្រកបដោយកម្លាំង ប្រកួតប្រជែងជាសកល ហើយការលើកកម្ពស់កម្លាំង ផលិតភាពថ្មីនឹងជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិបន្ថែមទៀត ។

ជម្រុញការផ្លាស់ប្តូរ នៃកម្លាំងផលិតកម្ម គឺមិនមែនសម្រេចបានភ្លាមៗនោះទេ តាមទស្សនៈប្រវត្តិសាស្ត្រ និង រយៈពេលវែង សមិទ្ធផលរបកគំហើញ នៃវិទ្យាសាស្ត្រធម្មជាតិ និងការផ្លាស់ប្តូរជាមូលដ្ឋាន នៃវិធីសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រាកដជានឹងបង្កើតឡើងវិញ នូវដំណើរការអភិវឌ្ឍន៍ និងរបៀបប្រតិបត្តិការ នៃសង្គមមនុស្ស និងបង្កើតអរិយធម៌មនុស្សឡើងវិញ ៕

To Top